
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យ ២៧ ឆ្នាំ Marcus Rashford ដែលបច្ចុប្បន្នកំពុងលេងលក្ខខណ្ឌខ្ចីជាមួយក្រុមយក្សរបស់អេស្ប៉ាញ FC Barcelona បានបំប៉ោងសំណាញ់ ២ គ្រាប់ម្នាក់ឯងជាថ្មីម្ដងទៀតនៅ Champions League ក្នុងជំនួបដែល Barcelona លុត Olympiakos របស់ក្រិក ៦-១ យប់មិញ ។
ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយចប់ការប្រកួតលោក Hansi Flick បានលើកឡើងទាក់ទងនឹងសមត្ថភាពលើទីលានរបស់ Rashford យប់មិញដូច្នេះថា : « Rashford ពិតជាលេងបានល្អយ៉ាងខ្លាំងនៅក្នុងថ្ងៃនះ ហើយវាមិនងាយស្រួលនោះទេសម្រាប់ Marcus ដែលត្រូវលេងនៅតំបន់ប្រយុទ្ធទោល ដែលចាប់តាំងពីដំបូងគេហាក់ដូចជាមានបញ្ហាលើការដេញ Pressing បន្តិច តែចុងក្រោយគេធ្វើបានល្អ អាចបង្កើតឳកាស និងរកគ្រាប់បាល់បាន ហើយរឿងដែលសំខាន់នោះគឺថាគេតែងតែផ្ដល់ ១០០% ជានិច្ចគ្រប់ការប្រកួតដែលខ្ញុំបានដាក់រូបគេ ។ »
គួររំលឹកថាក្រៅពី Marcus Rashford ដែលរកបាន ២ គ្រាប់នៅ Champions League យប់មិញ, ក្នុងនោះក៏មាន Scot Mctominay ដែលកំពុប្រកបអាជីពជាមួយ Napoli ផងដែរ ដែលរកបាន ២ គ្រាប់យប់មិញក្នុងជំនួបទល់នឹង PSV យប់មិញ ៕