×

កីឡាករ Thuram ហៅកីឡាករ Mbappe កំពូលកីឡាករនៅលើពិភពលោក

កីឡាករខ្សែកណ្តាលរបស់ក្រុម Juventus, Khephren Thuram បាននិយាយកាលពីថ្ងៃអង្គារ៍ម្សិលមិញថា កីឡាករ Kylian Mbappe របស់ក្លឹប Real Madrid បើសិនមិនអាចហៅគាត់ថាជាកំពូលកីឡាករទេ ក៏ត្រូវចាត់ទុកគាត់ជា កំពូលកីឡាករម្នាក់ក្នុងចំណោមកំពូលកីឡាកររបស់ពិភពលោក ។

Thuram បាននិយាយសរសើរមិត្តរួមក្រុមសញ្ជាតិបារាំងរបស់គាត់បែបនេះនៅមុនការប្រកួត Champions League របស់ពួកគេដែលតាមការឱ្យដឹង ថានឹងប្រព្រឹត្តទៅនៅទីក្រុង Madrid នាថ្ងៃពុធទី ២២ នេះ ។

គួររម្លឹកថា ក្លឹប Juventus បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងកាលកន្លងមកនេះ និងពុំដែលទទួលបានជ័យជម្នះមួយប្រកួតណាសោះក្នុងរយៈពេលជាងមួយខែមកហើយបន្ទាប់ពីទទួលបានត្រឹមលទ្ធផលស្មើភាគច្រើន និងចាញ់ក្រុម Como មួយប្រកួតកាលពីពេលថ្មីៗនេះ ដោយបច្ចុប្បន្ន Juventus ស្ថិតក្នុងចំណាត់ថ្នាក់ទី ៧ ក្នុងពូល A (Serie A), ចាញ់ក្រុម AC Milan ៤ពិន្ទុ ។

រីឯក្រុម Real Madrid មាន ២៤ពិន្ទុ ឈានមុខគេនៅ LaLiga លើសក្រុម Barcelona ២ពិន្ទុ ហើយក៏រកបានពិន្ទុគ្រប់គ្រាន់ (maximum points) នៅ Champions League ផងដែរ ។

គ្រូបង្វឹកក្រុម Juventus លោក Igor Tudor បាននិយាយនៅក្នុងសន្និសិទសារព័ត៌មាននាថ្ងៃអង្គារ៍ម្សិលមិញថា គាត់មានក្តីរំពឹងថាក្រុមរបស់គាត់នឹងលេងបានល្អ ហើយគាត់មិនវិនិច្ឆ័យភាពខ្លាំងរបស់ពួកគេនារដូវកាលប្រកួតនេះ ដោយផ្អែកលើលទ្ធផលតែមួយមុខនោះទេ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW560421102025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង