
កីឡាករវាយកូនបាល់ Cameron Norrie មកពីចក្រភពអង់គ្លេសបានបង្ករឱ្យមានការភ្ញាក់ផ្អើលដ៏ធំមួយក្នុងការប្រកួតជុំទី១ នៅថ្ងៃអង្គារ៍ម្សិលមិញ នាទីក្រុង Vienna ប្រទេសអូទ្រីស ដោយយកឈ្នះកីឡាកររុស្សី Andrey Rublev ក្នុងលទ្ធផល 6-2, 6-7 (5), 6-2 ខណៈកីឡាករ Alexander Zverev បានយកឈ្នះកីឡាករ Fearnley យ៉ាងប្រផុតប្រផើយ ។
កីឡាករ Norrie បានយកឈ្នះការប្រកួតនៅ Set ទី២ ដែលសឺវីសវាយចេញពីកីឡាករ Rublev និងបានយកឈ្នះដោយការវាយផ្តាច់សឺវីសពីគូប្រកួតបែបនេះម្តងទៀតនៅ Set ទី៣ និងឈ្នះការប្រកួត ។
ចំណែកកីឡាករ Zverev ដាបខ្លាំងនៅ Set ទី២ ប៉ុន្តែបានពុះពាររហូតទទួលបានជ័យជម្នះយ៉ាងត្រដាបត្រដួសទៅលើកីឡាករ Jacob Fearnley របស់ចក្រភពអង់គ្លេស ក្នុងលទ្ធផល 6-4, 1-6, និង 7-6 ។
សម្រាប់លទ្ធផលគូប្រកួតផ្សេងទៀត កីឡាករ Filip Misolic របស់អូស្ត្រាលីបានយកឈ្នះកីឡាករ Camilo Ugo Carabelli របស់ប្រទេសអាហ្សង់ទីនក្នុងលទ្ទផល 7-5, 7-6 (6); កីឡាករ Lorenzo Musetti របស់អីតាលី យកឈ្នះកីឡាករ Hamad Medjedovic ដោយលទ្ធផល 6-4, 6-3 ហើយនឹងត្រូវឡើងទៅប្រកួតជាមួយនឹងកីឡាករ Tomas Martin Etcheverry នៅការប្រកួតលើកក្រោយ ដែលកីឡាករ Tomas Martin Etcheverry នេះ បានយកទើបតែបានយកឈ្នះកីឡាករ Nicolai Budkov Kjaer ដោយលទ្ធផល 6-3, និង 6-3 ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW544721102025RP1%3A4