×

កីឡាករវាយកូនបាល់ Sinner យកឈ្នះយ៉ាងងាយស្រួលនៅឯការប្រកួត Vienna Open ខណៈកីឡាករ Medvedev និងកីឡាករ Berrettini ក៏បានឡើងទៅវគ្គបន្ទាប់ដូចគ្នា

កំពូលកីឡាករវាយកូនបាល់ Jannik Sinner បានយកឈ្នះយ៉ាងងាយស្រួលនៅឯការប្រកួត Vienna Open ទៅលើកីឡាករអាល្លឺម៉ង់ Daniel Altmaier កាលពីថ្ងៃពុធម្សិលមិញ ។

កីឡាករលំដាប់លេខ២របស់ពិភពលោករូបនេះ ប្រើរយៈពេលត្រឹមតែ 58 នាទីប៉ុណ្ណោះក្នុងការផ្តួលកីឡាករ Altmaier ដោយពិន្ទុ 6-0 និង 6-2 ហើយនឹងត្រូវទៅជួបជាមួយនឹងកីឡាករសញ្ជាតិអ៊ីតាលីដូចគ្នា គឺកីឡាករ Flavio Cobolli នៅក្នុងជុំ ១៦ នាក់ ។

ចំណែកកីឡាករ Daniil Medvedev របស់ប្រទេសរុស្សី បានយកឈ្នះយ៉ាងតានតឹងទៅលើកីឡាករប្រទេសព័រទុយហ្គាល់ Nuno Borges ជើងខ្លាំងពិភពលោកលំដាប់ទី៦ ដែលកីឡាកររូបនេះនឹងត្រូវជួបជាមួយកីឡាករបារាំង Corentin Moutet នៅវគ្គបន្ទាប់ ។

ចំណែកឯកីឡាករ Matteo Berrettini របស់អ៊ីតាលី បានយកឈ្នះកីឡាករអូស្ត្រាលី Alexei Popyrin ដោយលទ្ធផល 7-6(5) 6-3 ហើយនឹងត្រូវឡើងទៅជួបកីឡាករចក្រភពអង់គ្លេស Cameron Norrie នៅវគ្គបន្ទាប់ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW586222102025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង