
អនាគតខ្សែបម្រើអន្តរជាតិអង់គ្លេសវ័យ ២០ ឆ្នាំ Kobbie Mainoo របស់ក្រុមបិសាចក្រហម Manchester United កាន់តែស្រពិចស្រពិលទៅក្រោយលោក Ruben Amorim ជ្រើសរើសដាក់ Urgate និង Casemiro លេងលើទីលានជំនួសរូបគេ ខណ:ថ្មីៗនេះមានដំណឹងរាយការណ៍មកបិសាចចាប់អារម្មណ៍ចង់បានខ្សែបម្រើនៅលីគអេស្ប៉ាញម្នាក់នេះជាអ្នកជំនួសប្រសិនបើ Mainoo ចាកចេញ ។
តាមការចេញផ្សាយពី Football Insider បានបញ្ជាក់ពីប្រភពរបស់ខ្លួនថា លោក Ruben Amorim បានផ្ដល់ភ្លើងខៀវឲ្យថ្នាក់ដឹកនាំក្លិបចរចាយកខ្សែបម្រើអន្តរជាតិអង់គ្លេសវ័យ ២៥ ឆ្នាំ Cornor Gallagher របស់ Atletico Madrid តាមរយ:សមត្ថភាពនៃការលេងរបស់គេដែលនឹងសក្ដសមជាមួយទម្រង់របស់ ៣-៤-៣ របស់គាត់ ប៉ុន្តែបញ្ហានៅត្រង់ថា Gallagher នៅតែជាជម្រើសលេងស្ទើរតែគ្រប់ប្រកួតរបស់លោក Diego Simione ហើយនឹងកាន់តែលំបាកប្រសិនបើចង់ឲ្យរូបគេចាកចេញមក Old Trafford ។
ពីមួយថ្ងៃទៅមួយថ្ងៃដំណឹងដែល Mainoo ត្រូវចាកចេញពីក្លិបបានកើនកម្ដៅជាបន្តបន្ទាប់ បើទោះបីជារូបគេទទួលបានការផ្ដល់ដំបូន្មានពីលោក Amorim ដោយផ្ទាល់ក៏ដោយក៏ Mainoo នៅតែសម្លឹងឃើញការចាកចេញជាជម្រើសដ៏ល្អសម្រាប់ខ្លួននៅខែមករាដើម្បីមានលទ្ធភាពស្វែងរកកៅអីលេងនៅ World Cup ឆ្នាំក្រោយ ៕