
ក្លឹប Bayern Munich កំពុងចូលប្រជែងចុះហត្ថលេខាខ្សែប្រយុទ្ធស្លាបវ័យក្មេងអាយុ ១៩ឆ្នាំ Said El Mala របស់ក្លឹប FC Köln ដែលបង្ហាញខ្លួនបានល្អនៅរដូវកាលដំបូងនៃក្របខណ្ឌ Bundesliga ដោយបានស៊ុតបញ្ចូលទី ៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមបាន ១គ្រាប់ ក្នុងចំណោម ៦ប្រកួតដំបូងរបស់គេ។
បច្ចុប្បន្ន El Mala មានកុងត្រា ជាមួយក្លឹប Köln រហូតដល់ឆ្នាំ២០៣០។
Bayern មើលឃើញគេជាជម្រើសរយៈពេលវែង ហើយបានចាប់ផ្តើមទាក់ទងរូបគេរួចហើយ ប៉ុន្តែទន្ទឹមនឹងនេះ មានក្លឹបកំពូលជាច្រើនដូចជា Paris Saint-Germain, Inter Milan, Borussia Dortmund និង Chelsea FC ក៏កំពុងចាប់អារម្មណ៍ចង់ទិញកីឡាករវ័យក្មេងរូបនេះផងដែរ។
តាមរបាយការណ៍ដំបូង គេបានប៉ាន់ស្មានថា តម្លៃផ្ទេររបស់គេ អាចនឹងស្ថិតនៅចន្លោះប្រហែល ៣០លានដល់ ៤០ លានអឺរ៉ូ សម្រាប់ហាងឆេងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅក្រោយ ប៉ុន្តែដោយសារ El Mala កំពុងអភិវឌ្ឍខ្លួនលឿន និងមានកុងត្រារយៈពេលវែង ជាមួយ ក្លឹប Köln FC នោះ តម្លៃខ្លួនរបស់គេ អាចនឹងកើនឡើងដល់ប្រហែល ៥០ ដល់ ៦០ លានអឺរ៉ូ។
គ្រូបង្វឹករបស់ Köln លោក Lukas Kwasniok បាននិយាយថា៖
“ប្រសិនបើគេបន្តស៊ុតបាល់បានល្អបែបនេះ… យើងនឹងត្រូវលក់គេជាមួយតម្លៃមួយដែលខ្ពស់បំផុត ហើយរឿងនេះ ច្បាស់ជាកើតឡើង។”