
ក្នុងការប្រកួតគូពិសេសមិត្តភាពអន្តរជាតិដ៏គួរឱ្យចាប់អារម្មណ៍ កីឡាករវ័យក្មេងខ្មែរ រិទ្ធី សុធារិន អាយុ ១៤ ឆ្នាំ នឹងឡើងសង្វៀនប្រកួតជាមួយ Shahin Pakbaz ពីប្រទេសអ៊ីរ៉ង់ ដែលមានកំណត់ត្រាមិនដែលចាញ់។
ការប្រកួតនេះ ជាការប្រកួតបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់កីឡាករទាំងពីរ។
Shahin Pakbaz (កីឡាករមិនដែលចាញ់មកពីអ៊ីរ៉ង់)
កំណត់ត្រា៖ ឈ្នះ ១៣, ចាញ់ ០, ស្មើ ០
ទម្ងន់៖ ៤០ គីឡូក្រាម
កម្ពស់៖ ១៥៦ សង់ទីម៉ែត្រ
រិទ្ធី សុធារិន (តារាកំពុងលេចធ្លោរបស់កម្ពុជា)
អាយុ៖ ១៤ ឆ្នាំ
កំណត់ត្រា៖ ប្រកួត ១២ ដង — ឈ្នះ ១១, ចាញ់ ១ (វាយដៃគូសន្លប់ ៧ ដង)
ទម្ងន់៖ ៤០ គីឡូក្រាម
កម្ពស់៖ ១៥៨ សង់ទីម៉ែត្រ
លទ្ធផលចុងក្រោយ៖ ឈ្នះកីឡាករខ្លះជនជាតិអាមេរិកក្នុងទឹកទី ១!
ស្រុកកំណើត៖ ភូមិកន្ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
GANZBERG KUN KHMER ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ៨:០០ យប់តទៅ តាមកញ្ចក់ទូរទស្សន៍ CTN ៕
