
កីឡាករ Milton Gimenez បានស៊ុតបញ្ជូលទីបានចំនួន២គ្រាប់ ខណៈក្រុម Boca Juniors បានសម្រុកយ៉ាងខ្លាំងនៅតង់ទី២ រហូតយកឈ្នះក្រុម Barracas Central ក្នុងលទ្ធផល 3-1 កាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងការប្រកួត Clausura competition ក្នុងប្រទេសអាហ្សង់ទីន ។
ការប្រកួតនេះត្រូវបានរៀបចំសាជាថ្មីក្រោយពីបានពន្យាពេលមួយរយៈដោយសារមរណភាពគ្រូបង្វឹកក្រុម Boca Juniors គឺលោក Miguel Angel Russo ដែលជាលទ្ធផល Boca Juniors សម្រេចបាន ២០ពិន្ទុ ឡើងមកចំណាត់ថ្នាក់ទី៣ក្នុងពូល A ចាញ់ក្រុម Central Cordoba និងក្រុម Estudiantes ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ ។
ពួកគេនៅសល់៣ប្រកួតទៀតក្នុងដំណាក់កាលទី១នេះ ហើយកំពុងស្ថិតក្នុងការប្រកួតកំពូលក្រុមចំនួន៨ចុងក្រោយ ដែលនឹងត្រូវប្រឹងប្រែងដណ្តើមពានជើងឯកនៅពេលបិទបញ្ចប់រដូវកាលប្រកួតនេះ ។
គួររម្លឹកថាក្រុម Barracas ត្រូវបានកាត់បន្ថយកីឡាករលេង មកត្រឹមតែ ១០នាក់ ដោយសារតែការប្រកួតនៅនាទីទី ១៤ កីឡាករ Ivan Tapia ត្រូវបានអាជ្ញាកណ្តាលឱ្យកាតលឿងជាលើកទី២ ដោយសារការប៉ះពារទៅលើកីឡាករ Leandro Paredes ជាកាពីទែនក្រុម Boca Juniors ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW700727102025RP1%3A4