×

Lionel Messi អំពាវនាវលីគកំពូលអាមេរិកបន្ធូរបន្ថយរឹតបន្តឹងការចំណាយ ដើម្បីជំរុញឱ្យលីគរីកចម្រើន

Lionel Messi បានអំពាវនាវឱ្យ Major League Soccer (MLS) បន្ធូរបន្តយការគ្រប់គ្រងការចំណាយយ៉ាងតឹងរឹង ប្រសិនបើលីគចង់ឈានដល់កម្រិតពិភពលោកដូចលីគនៅអឺរ៉ុប។ ក្នុងបទសម្ភាស បន្ទាប់ពីការឈ្នះ Nashville SC ក្នុងពាន MLS Cup Play-off ថ្មីៗនេះ កីឡាករជនជាតិអាហ្សង់ទីនរូបនេះ បាននិយាយថា លីគគួរតែអនុញ្ញាតឱ្យក្លឹប “អាចនាំយកកីឡាករ និងចុះហត្ថលេខាកីឡាករណាក៏បាន ដោយគ្មានការកំណត់ចំណាយតឹងរឹង។”

Messi បានបញ្ជាក់ថា ប្រព័ន្ធកំណត់ប្រាក់ឈ្នួលបច្ចុប្បន្ន ដែលធ្វើឡើងក្នុងគោលបំណងរកសមធម៌រវាងក្លឹប និងក្លឹប—កំពុងជាឧបសគ្គដល់ការទាក់ទាញកីឡាករកំពូលៗ និងការពង្រីកភាពល្បីល្បាញទៅកាន់អន្តរជាតិរបស់លីគ។

Messi បន្ថែមថា ដើម្បីឱ្យលីគអភិវឌ្ឍ ត្រូវបើកចំហបន្ថែមទៀត។ អ្នកគាំទ្រចង់ឃើញកីឡាករឆ្នើមៗប្រកួតគ្នានៅទីនេះ ហើយវាអាចកើតឡើងបាន លុះត្រាតែក្លឹបមានសេរីភាពក្នុងការវិនិយោគ។

តាំងពីចូលរួមជាមួយ Inter Miami នៅឆ្នាំ 2023 មក ការមកដល់របស់ Messi បានជំរុញឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជន និងការលក់សំបុត្រនៅ MLS កើនឡើងខ្ពស់គួរកត់សំគាល់ ប៉ុន្តែ Messi ជឿថា រចនាសម្ព័ន្ធរបស់លីគនៅតែជាបញ្ហាធំ។ វាជាលីគដ៏ស្អាត មានអ្នកគាំទ្រដ៏អស្ចារ្យ និងការរៀបចំបានល្អ ប៉ុន្តែវាត្រូវការសេរីភាពបន្ថែម ដើម្បីឈានទៅជំហានបន្ទាប់។

ការឱ្យយោបល់របស់ Messi ចំពេលលីគ MLS កំពុងរៀបចំពិភាក្សាថ្មីអំពីការកែប្រែផ្នែកហិរញ្ញវត្ថុ ក្នុងពេលដែលម្ចាស់ក្លឹបមួយចំនួនត្រូវបានរាយការណ៍ថា ស្នើឱ្យបន្ធូរបន្ថយការគ្រប់គ្រង ដើម្បីទាក់ទាញកីឡាករកំពូលៗ និងបង្កើនការប្រកួតប្រជែងនៅក្នុងលីគ៕

Source: Reuters (https://www.reuters.com/sports/soccer/lionel-messi-mls-needs-allow-more-spending-league-grow–flm-2025-10-29/?utm_source=chatgpt.com%22%20%5Ct%20%22_new)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង