
ក្រុមកីឡាបាល់ទាត់ Boca Juniors បានផ្តួលក្រុម Estudiantes de la Plata ដោយលទ្ធផល 2 ទល់នឹង 1 នៅក្នុងការប្រកួតលីគអាហ្សង់ទីនកាលពីថ្ងៃអាទិត្យមិញដោយសារការពិន័យនៅនាទីទី 97 ។
កីឡាករ Exequiel Zeballos ដែលស៊ុតបាល់ពិន័យមិនបានសម្រេចនៅតង់ទីមួយនោះ គ្រាន់តែលេងបាន៤នាទី នៅដើមតង់ទីពីរភ្លាម បានស៊ុតបាល់បញ្ចូលទីឱ្យក្រុម Boca Juniors នាំមុខភ្លាមតែម្តង ដោយការស៊ុតទាបទៅជ្រុងផ្នែកខាងក្រោមហ្គូន ។
ប៉ុន្តែនៅ 10 នាទីក្រោយមក កីឡាករ Estudiantes របស់ក្រុម Estudiantes de la Plata បានតាមស្មើវិញ ដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Edwuin Cetre ។
ស្រាប់តែនៅចុងម៉ោងទៅហើយ ក្រុមម្ចាស់ផ្ទះបានធ្លាក់មកលេងត្រឹម 10 នាក់ បន្ទាប់ពីកីឡាករ Gabriel Neves បានសាងកំហុសទៅលើកីឡាករ Ander Herrera ហើយត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហម បណ្តេញចេញពីការប្រកួត ។
បន្ទាប់មកទៀត អតីតខ្សែបម្រើរបស់ក្រុម Manchester United និងក្រុម Paris Saint-Germain ទទួលបានបាល់ប៉េណាល់ទី និងស៊ុតដោយកីឡាករ Miguel Merentiel បានបំប៉ោងសំណាញ់ទីក្រុម Estudiantes de la Plata ជួយឱ្យក្រុមរបស់គេទទួលបានជ័យជម្នះ នាំយក 3 ពិន្ទុពេញត្រលប់ទៅទីក្រុង Buenos Aires របស់ពួកគេវិញ ។
ជ័យជម្នះនេះបានធ្វើឱ្យក្រុម Boca Juniors មាន 23ពិន្ទុ នាំមុខក្រុម Union de Santa Fe ក្លាយជាក្រុមកំពូលនៅពូល A ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW874902112025RP1%3A6