×
ព័ត៌មានថ្មី

នាយកប្រតិបត្តិផ្នែកកីឡារបស់ United លើកឡើងច្បាស់ៗថាទោះបីកីឡាករនោះមាន Talent ហើយមិនមានឆន្ទៈលេងឲ្យក្លិប ក៏ក្លិបមិនជ្រើសរើសយករូបគេដែរ

នាយកប្រតិបត្តិផ្នែកកីឡារបស់ក្រុមបិសាចក្រហម Manchester United លោក Jason Wilcox ដែលជាអ្នករ៉ាប់រងទទួលខុសត្រូវលើការវិនិយោគទិញកីឡាករវ័យក្មេងសម្រាប់ជាមូលដ្ឋាននៅពេលអនាគតរបស់ក្លិប បង្ហើបច្បាស់ៗដូច្នេះចំពោះវិធីសាស្ត្រ និងយុទ្ធសាស្ត្រនៃការទិញយកកីឡាកររបស់ក្រុមចាប់ពីពេលនេះតទៅ ។

ថ្លែងប្រាប់ MUTV ក្រោយក្រុមឈ្នះ ៣ ប្រកួតជាប់គ្នា ហើយកីឡាករចំណូលថ្មីសុទ្ធតែបានរួមចំណែកជួយក្រុម, លោក Wilcox បានលើកឡើងដូច្នេះថា ៖​ « ពួកយើងមានផែនការច្បាស់លាស់ក្នុងការធ្វើបែបណាដើម្បីលើកគុណភាពរបស់ក្រុម ។ យើងចង់ស្ថិតនៅ Top 4 ហើយជាក្រុមដែលប្រជែងនៅ Champions League រៀងរាល់រដូវកាល ដើម្បីគោលដៅឈ្នះទាំង Premier League និង Champions League ។ កីឡាករមានសក្ដានុពល និងពូកែមួយរូបមិនទាន់គ្រប់គ្រាន់ទេ តែគេក៏ត្រូវតែមានឆន្ទៈប្រយុទ្ធ និងជួយលើកមុខមាត់ និងគុណភាពក្រុមជារួមផងដែរ ទើបយើងនាំយកពួកគេមក ។ »

គួររំលឹកថាថ្នាក់ដឹកនាំបិសាចក្រហមបានចាយទឹកប្រាក់សរុបដល់ទៅជាង ២០០ លានផោនក្នុងទីផ្សារដោះដូរកីឡាករនាខែមករាកន្លងទៅដើម្បីនាំយកសមាសភាពដូចជា Benjamin Sesko, Matheus Cunha និង Bryan Mbeumo មកចូលរួមនៅក្នុងក្រុម ហើយជាលទ្ធផលគឺក្លិបហក់ឡើងមកដល់ចំណាត់ថ្នាក់លេខរៀងទី​ ៦ នៅ Premier League ក្រោយឆ្លងកាត់ ៩ ប្រកួតដំបូងក្នុងរដូវកាល ២០២៥/២៦ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង