×

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចូលរួមព្រឹត្តិការណ៍កីឡាបាល់ឱប (Football Game) ជាកិច្ចស្វាគមន៍យោធិនទើបចូលរួមបម្រើវិស័យកងទ័ព

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានធ្វើជាអធិបតីក្នុងកម្មវិធីប្រកួតកីឡា NFL កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយបានធ្វើគារវកិច្ចចំពោះយោធិនសហរដ្ឋអាមេរិកថ្មី ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ឱបដែលឈានដល់ដំណាក់កាលពាក់កណ្តាលផ្លូវ ។

ក្នុងព្រឹត្តិការណ៍នោះ សន្តិសុខត្រូវបានរឹតបន្តឹងបន្ថែមនៅឯពហុកីឡដ្ឋាននៅទីក្រុង Landover, ក្នុងរដ្ឋ Maryland ដែលនៅទីនោះ មេបញ្ជាការកងទ័ពទាំងឡាយ ត្រូវប្រកួតជាមួយក្រុមកីឡាបាល់ឱប Detroit Lions ។

ក្នុងពិធីទទួលស្វាគមន៍យោធិនថ្មីដ៏ឱឡារិកនោះ លោកប្រធានាធិបតី Donald Trump រាដៃសម្តែងសេចក្តីសោមនស្សរីករាយទៅកាន់អ្នកចូលរួម និងធ្វើគារវកិច្ចស្វាគមន៍ជាផ្លូវការណ៍ចំពោះយោធិនថ្មីដែលទើបចូលបម្រើការងារក្នុងវិស័យកងទ័ពសហរដ្ឋអាមេរិក ហើយនៅទីនោះ ក៏មានវត្តមានមេបញ្ជាការមន្ទីរយោធា Pentagon នាយឧត្តមសេនីយ៍ Pete Hegseth ឈរក្បែរលោកប្រធានាធិបតីផងដែរ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW066509112025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង