
ក្រុមបាល់ទាត់ Independiente យកឈ្នះក្រុម Deportivo Riestra ដោយលទ្ធផល ១-០ ក្នុងការប្រកួតក្រៅទឹកដី កម្មវិធី Argentine Primera Division កាលពីថ្ងៃចន្ទម្សិលមិញ ដោយកីឡាករ Matis Abaldo សម្រុកនិងស៊ុតបានសម្រេចមួយគ្រាប់នៅនាទីចុងក្រោយទៅហើយ ។
ក្រុមម្ចាស់ផ្ទះបានបរាជ័យក្នុងការស្កាត់បាល់ដែលបង្ហើរពីចម្ងាយចូលមកតំបន់គ្រោះថ្នាក់នៅនាទីទី៩៥ទៅហើយ ដោយបាល់គឺចេញពីជើងកីឡាករជំនួស Luciano Cabral ទាត់ទៅឱ្យកីឡាករ Abaldo ស៊ុតបញ្ចូលទីបានសម្រេចតែម្តងដោយប្រើបច្ចេកទេសស៊ុតបាល់កោង ។
ជាលទ្ធផល ក្រុម Deportivo Riestra កាន់តែចាញ់ពិន្ទុដាច់ឆ្ងាយថែមទៀតពី ក្រុម Rosario Central ជាក្រុមនាំមុខនៅ ពូល B ដែលមាន៤ពិន្ទុនាំមុខរួចជាស្រេចក្រោយប្រកួតស្មើជាមួយក្រុម San Lorenzo កាលពីថ្ងៃសុក្រសប្តាហ៍មុន ។
ក្រុម Independiente ម្ចាស់ជើងឯក១៦លើក បានឡើងទៅកាន់ចំណាត់ថ្នាក់ទី១២ មាន១៥ពិន្ទុ នាំមុខទាំងក្រុម Instituto ACC ដោយសារចំនួននៃការស៊ុតបាល់បានច្រើនជាងបើទោះក្រុមទាំងពីរមានពិន្ទុស្មើគ្នាក៏ដោយ ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW087610112025RP1%3A2