
ក្លឹប Real Madrid ត្រូវបានរាយការណ៍ថា បានដាក់លក់ខ្សែប្រយុទ្ធស្លាប Vinícius Júnior ក្នុងតម្លៃ ១៥០លានអឺរ៉ូ បន្ទាប់ពីកើតមានរឿងតានតឹងរវាងកីឡាករជនជាតិប្រេស៊ីលរូបនេះ និងគ្រូបង្វឹក Xabi Alonso។
ប្រភពជិតស្និទ្ធក្លឹបបានឱ្យដឹងថា ទំនាក់ទំនងរវាងអ្នកទាំងពីរនេះ កំពុងកើនឡើងកម្ដៅខ្លាំងនៅប៉ុន្មានសប្ដាហ៍ចុងក្រោយៗនេះ ដោយសារតែអាកប្បកិរិយារបស់ Vinícius។
Vinícius Júnior វ័យ ២៥ឆ្នាំ ត្រូវបានចាត់ទុកថា ជាកីឡាករមានសមត្ថភាព និងមានតម្លៃនៅលើទីផ្សារខ្ពស់បំផុតម្នាក់ក្នុងលើពិភពលោក។ ប៉ុន្តែបញ្ហាផ្ទៃក្នុងថ្មីៗនេះ បានបង្ខំឱ្យថ្នាក់ដឹកនាំ Real Madrid ពិចារណាឡើងវិញអំពីអនាគតរយៈវែងរបស់គេ ជាមួយក្លឹប។
ក្លឹបបានសម្រេចចិត្តដាក់លក់គេក្នុងតម្លៃ ១៥០ លានអឺរ៉ូ ដែលជាខ្ពស់បំផុតមមួយ ព្រោះ Real Madrid ក៏មិនចង់ប្រញាប់លក់រូបគេផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយប្រភពខ្លះបាននិយាយថា ប្រសិនបើមានក្លឹបណាហ៊ានតម្លៃខ្ពស់ភ្លាម Real Madrid ក៏អាចនឹងលក់ភ្លែតដែរ។
មានក្លឹបធំៗជាច្រើននៅអឺរ៉ុបរួមមាន Paris Saint-Germain, Manchester City និង Chelsea កំពុងតែ តាមដានស្ថានភាពរបស់ Vinícius យ៉ាងដិតដល់ ហើយអាចនឹងចាប់អារម្មណ៍បោះជំហានបន្ទាប់ ប្រសិនបើភាពតានតឹងរវាងគ្រូបង្វឹក និងគ្រូទាំង២ នៅតែបន្ត។
បច្ចុប្បន្នន Vinícius នៅតែបន្តលេងក្នុងជម្រើស ១១នាក់របស់ Real Madrid ប៉ុន្តែគេចាំមើលថាតើប៉ុន្មានខែខាងមុខទៀតនេះ គេនឹងនៅតែជាកីឡាកររបស់ស្ដេចស ឬនឹងត្រូវផ្ទេរចេញ៕
