×

Napoli គ្រោងចែចូវខ្សែបម្រើវ័យក្មេងបិសាចក្រហម Kobbie Mainoo មកជំនួសកន្លែង Kevin De Bruyne ដែលមានបញ្ហារបួស

Napoli កំពុងស្វែងរកអ្នកបំពេញតួនាទីរបស់ Kevin De Bruyne ដែលបានរងរបួស កាលពីពីរបីសប្តាហ៍មុន និងមិនអាចត្រលប់មកចូលទីលានវិញ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៦។ ការអវត្តមានរបស់កីឡាករបែលហ្ស៊ិករូបនេះ បានធ្វើឱ្យចង្វាក់លេងរបស់ក្រុមត្រូវប្រឈមការខ្វះខាតភាពច្នៃប្រឌិត ក៏ដូចជាមិនមានអ្នកដឹកនាំលេងក្នុងតំបន់បម្រើ។

យោងតាមរបាយការណ៍បានឱ្យដឹងថា នាយកផ្នែកកីឡារបស់ Napoli លោក Giovanni Manna កំពុងរៀបចំផែនការទិញកីឡាករចូលក្នុងទីផ្សារដោះដូររដូវរងាខាងមុខនេះ ដើម្បីស្វែងរកអ្នក ដែលមានគុណភាពមកបំ​ពេញចន្លោះប្រហោងនេះ។ ក្នុងចំណោមគោលដៅជាច្រើន កីឡាករវ័យក្មេងរបស់ Manchester United គឺ Kobbie Mainoo ត្រូវបាន Napoli ចាត់ទុកថា ជាជម្រើសដែលល្អបំផុតសម្រាប់ក្លឹប។

Mainoo ​គឺជាកីឡាករ ដែលមានភាពស្ងប់ស្ងាត់នៅលើទីលាន ការមានចក្ខុវិស័យក្នុងការលេង និងមានជំនាញបច្ចេកទេសល្អ ដែលធ្វើឱ្យក្រុមអ្នកឃ្លាំមើលកីឡាកររបស់ Napoli ចាប់អារម្មណ៍ខ្លាំង។

ក្លឹបជឿជាក់ថា ខ្សែបម្រើរូបនេះ អាចបំពេញតួនាទីក្នុងតំបន់បម្រើបានល្អ ស្របពេលដែល ដែល Kevin De Bruyne សម្រាកព្យាបាល ហើយក៏ប្រហែលជាអាចក្លាយជាគ្រាប់ពេជ្ររយៈពេលវែងរបស់ក្លឹបទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ការចរចាអាចនឹងមានភាពលំបាក ដោយសារតែ Manchester United មិនសូវចង់បាត់បង់កីឡាករវ័យក្មេងរូបនេះនោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង