×

កីឡាករវាយកូនបាល់ Musetti បានផ្តួលកីឡាករ De Minaur នៅការប្រកួត ATP Finals

កីឡាករ Lorenzo Musetti របស់អ៊ីតាលី បានផ្តួលកីឡាករ Alex de Minaur ដោយលទ្ធផល 7-5 3-6 និង 7-5 នៅឯកម្មវិធីប្រកួត ATP Finals កាលពីថ្ងៃអង្គារិ៍ម្សិលមិញ ។

កីឡាករវាយកូនបាល់លំដាប់លេខ៩របស់ពិភពលោក Musetti នៅដើមនៃការប្រកួតហាក់ដូចជាអស់សង្ឃឹមចំពោះ សង្វាក់លេងយ៉ាងល្អរបស់កីឡាករ De Minaur ប៉ុន្តែនៅវេលាក្រោយមកគាត់ក៏វាយបកបានយ៉ាងល្អ ធ្វើឱ្យអ្នកគាំទ្រ ដែលចាកចេញទៅមុនដោយការខកចិត្តនោះ ខកចិត្តម្តងទៀតដោយសារមិនបានឃើញការវាយបកដ៏អស្ចារ្យរបស់គាត់ ។

កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានយកឈ្នះនៅ Set ទី១ ក្រោយពីបំបែកការវាយសឺវីសរបស់ដៃគូ ប៉ុន្តែនៅ Set ទី២ កីឡាករ De Minaur បានបំបែកសឺវីរបស់ Musetti និងបានយកឈ្នះនៅ Set ទី២នេះបានវិញ ។

ជ័យជម្នះសម្រាប់កីឡាករ Musetti មានន័យថា កីឡាករចំនួន៤រូបនឹងត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកីឡាករ Musetti សញ្ជាតិអ៊ីតាលីរូបនេះនឹងត្រូវប៉ះជាមួយកីឡាករ Carlos Alcaraz, ហើយកីឡាករ De Minaur ត្រូវទៅជួបកីឡាករ Taylor Fritz ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW125411112025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង