
Real Madrid ត្រូវបានរាយការណ៍ថា កំពុងពិចារណាបញ្ចេញខ្សែយុទ្ធស្លាបរបស់ខ្លួន Rodrygo ដោយអាចដោះដូរ ជាមួយនឹងកីឡាករជនជាតិអាល្លឺម៉ង់ Florian Wirtz របស់ Liverpool។
យោងតាមរបាយការណ៍ ក្លឹបទាំងពីរ ចាប់អារម្មណ៍ក្នុងការចរចាដោយ Real Madrid កំពុងចង់បន្ថែមជម្រើសក្នុងតំបន់ប្រយុទ្ធ ខណៈដែល Liverpool កំពុងស្វែងរកពង្រឹងបន្ថែមក្នុងតំបន់ស្លាប។
Florian Wirtz វ័យ ២២ឆ្នាំ មិនទាន់អាចសម្របខ្លួនបានល្អនៅឡើយទេ ចាប់តាំងពីចូលរួម ជាមួយក្លឹបនៅលីកកំពូលអង់គ្លេស ហើយ Liverpool អាចនឹងពិចារណាចែកផ្លូវ ជាមួយនឹងរូបគេ ប្រសិនបើ ក្លឹបអាចទទួលបានកីឡាករ ដែលមានបទពិសោធន៍ដូចជា Rodrygo។
កិច្ចព្រមព្រៀងដោះដូរគ្នានេះ អាចនាំអត្ថប្រយោជន៍ដល់ក្លឹបទាំងពីរ — Real Madrid នឹងទទួលបានកីឡាករ ដែលមានជំនាញបច្ចេកទេសខ្ពស់ ខណៈដែល Liverpool នឹងទទួលបានកីឡាករដែលមានល្បឿនលឿន និងបទពិសោធន៍នៅក្របខណ្ឌ Champions League ។ ទោះជាយ៉ាងណាក៏ដោយ ការចរចានៅតែស្ថិតនៅដំណាក់កាលដំបូង ហើយមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការនៅឡើយទេ៕