×

អតីតខ្សែបម្រើបិសាចក្រហមរូបនេះប្ដឹង United ទាមទារសំណង ១ លានផោន

Axel Tuanzebe អតីតកីឡាកររបស់ Manchester United កំពុងប្តឹងក្លឹបដើម្បីទាមទារសំណងជិត 1 លានផោន ដោយចោទប្រកាន់ថាក្លិបបានគ្រប់គ្រងមិនត្រឹមត្រូវលើករណីរបួសរបស់គាត់។

Tuanzebe ដែលបច្ចុប្បន្នលេងឱ្យក្លឹប Ipswich Town អះអាងថាការគ្រប់គ្រងមិនល្អនៃការព្យាបាលរបួសរបស់គាត់នៅ Manchester United បានធ្វើឱ្យអាជីពរបស់គាត់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងបានអះអាងថាការព្យាបាល រួមជាមួយការគ្រប់គ្រងបញ្ហារបួសមិនត្រឹមត្រូវពីក្លិបបានធ្វើឱ្យរបួសរបស់គេកាន់តែធ្ងន់ធ្ងរឡើង ហើយករណីនេះបានប៉ះពាល់ដល់ការអភិវឌ្ឍន៍អាជីពរបស់ Tuanzebe ផ្ទាល់ដែលគេមើលឃើញខ្លួនឯងថាជាកីឡាករក្មេងដ៏មានសក្តានុពលមួយរូបរបស់ក្លិបប្រសិនបើ Manchester United បានគ្រប់គ្រងរបួសរបស់គេត្រឹមត្រូវ។

បច្ចុប្បន្ន Manchester United មិនទាន់ធ្វើការបញ្ជាក់ជាផ្លូវការអំពីការប្តឹងនេះនៅឡើយទេ ប៉ុន្តែករណីនេះនឹងត្រូវដោះស្រាយតាមផ្លូវច្បាប់។ ប្រសិនបើ Tuanzebe ឈ្នះក្តី វាអាចនឹងមានផលប៉ះពាល់ដល់របៀបដែល Manchester United គ្រប់គ្រងសុខភាពកីឡាករនាពេលអនាគតថែមទៀតផង ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង