×

Trent Alexander-Arnold កំពុងមានអារម្មណ៍មិនសប្បាយចិត្ត និងគិតថា Xabi Alonso បោកខ្លួន

Trent Alexander-Arnold កំពុងមានអារម្មណ៍មិនសប្បាយចិត្ត និងអស់សង្ឃឹមចំពោះស្ថានភាពណ៍របស់គេនៅ Real Madrid បច្ចុប្បន្ន។ កីឡាករអង់គ្លេសរូបនេះ ត្រូវបានគេដឹងថា មានអារម្មណ៍ថា គ្រូបង្វឹក Xabi Alonso មិនបានធ្វើតាមសន្យា ដែលគាត់ធ្លាប់បាននិយាយ អំឡុងជួបគ្នាជាលើកដំបូងកាលពីរដូវក្តៅ។

កាលសន្ទនា​ដំបូង ធ្វើឱ្យ Arnold ទុកចិត្តលើគម្រោង និងការផ្លាស់ប្តូរ ដែល Xabi Alonso បានបង្ហាញទៅរូបគេ ហើយជឿជាក់ថា គេនឹងទទួលបានតួនាទីច្បាស់លាស់ និងការលេងជាប់លាប់នៅក្នុងក្រុម ហើយ Alonso នឹងទុកគេជាផ្នែកមួយដ៏សំខាន់នៃផែនការរយៈពេលវែងរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ុន្មានខែក្រោយមកនេះ គេមានអារម្មណ៍ថា ការពិត មិនដូចអ្វីដែលបាននិយាយគ្នាទេ។ រឿងនេះ ធ្វើឱ្យ Arnold មានអារម្មណ៍ថា ត្រូវបានបោក មិនបានឱ្យតម្លៃ និងមានអារម្មណ៍មិនប្រាកដចិត្ត អំពីតួនាទីរបស់ខ្លួននៅក្នុងក្រុម។

ភាពមិនស៊ីគ្នារវាងកីឡាករ និងគ្រូបង្វឹកទាំងពីរ កំពុងបង្កើតភាពតានតឹងនៅក្នុងក្លឹប។ Alexander-Arnold ឥឡូវនេះ កំពុងចោទសួរទាំងអំពីតួនាទីបច្ចុប្បន្ន និងអនាគត របស់គេក្រោមការដឹកនាំរបស់ Alonso ថាតើនឹងទៅជាយ៉ាងណា។ គេកំពុងមានការបារម្ភខ្លាំង ដែលកើតចេញពីការខ្វះភាពជឿទុកចិត្ត ទិកនិកលេង ដែលមិនត្រូវនឹងស្ទាយល៍លេងរបស់គេ និងខ្វះការលេងជាប់លាប់ ដូចដែលធ្លាប់សន្យាពីមុន៕

ប្រភព: El Nacional

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង