
ជើងឯកប្រណាំងម៉ូតូ MotoGP លោក Marc Marquez ឡើងវេទិកាដើម្បីអបអរសាទរចំពោះតំណែងជើងឯកប្រណាំងម៉ូតូនៅឆ្នាំ 2025 នេះ នៅឯកម្មវិធីប្រគល់រង្វាន់ដល់ជ័យលាភីដែលប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យម្សិលមិញ ក្រោយការបិទបញ្ចប់កម្មវិធីប្រកួត Valencia Grand Prix នៅក្នុងប្រទេសអេស្ប៉ាញ ។
Marquez មានវ័យ៣២ឆ្នាំ ជាម្ចាស់ជើងឯក MotoGP 6 សម័យកាល ធា្លប់ប្រណាំងយកជ័យលាភីជូនក្រុមហ៊ុន Ducati ហើយក៏ឈ្នះពានរង្វាន់ជាបន្តបន្ទាប់ទៀតបើទោះលោកបានជួបគ្រោះថ្នាក់និងរងរបួសច្រើនលើកច្រើនសារ យ៉ាងណាក្តី ។ លោកបានចាកចេញពីក្រុមហ៊ុនហុងដាកាលពីឆ្នាំ ២០២៣ ។
Marquez បានបញ្ចប់រដូវកាល 2025 នេះដោយធ្វើបានរហូតដល់ 545 ពិន្ទុ ឡើងមកចំណាត់ថ្នាក់លេខ២ ខណៈចំណាត់ថ្នាក់លេខ២បានទៅអ្នកប្រណាំងម៉ូតូ Marquez ដែលធ្វើបាន 467 ពិន្ទុ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ Marco Bezzecchi ធ្វើបាន 353 ពិន្ទុ ។
ជើងឯកគ្រប់ទម្រង់ម៉ូតូប្រណាំងទាំងប្រភេទ Moto2, Moto3 និង MotoE សុទ្ធតែទទួលបានកិត្តិយសឡើងមកលើវេទិកាទទួលមេដាយរបស់ពួកគេសម្រាប់ជ័យជំនះដែលសម្រេចបានក្នុងពិធីប្រគល់ពានប្រកបដោយក្តីសោមនស្សរីករាយ ដោយកម្មវីធីនេះបានរៀបចំឡើងនៅទីលាន Circuit Ricardo Torno ជាលើកដំបូង ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW234916112025RP1%3A4