×

ក្រុមបាល់ទាត់ប្រទេស កូសូវ៉ូ នឹងមានសិទ្ធិឡើងទៅ World Cup ប្រសិនបើឈ្នះក្រុមប្រទេស ស្វីស ៦គ្រាប់

ក្រុមបាល់ទាត់កូសូវ៉ូ គឺបានជាប់ទៅប្រកួតនៅវគ្គជម្រុះសម្រាប់ការប្រកួត World Cup រួចទៅហើយ ប៉ុន្តែដើម្បីឱ្យក្រុមនេះមានសិទ្ធិឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្របាន ពួកគេត្រូវធ្វើរឿងមួយដែលសឹងតែថាមិនអាចទៅរួច គឺត្រូវយកឈ្នះក្រុមបាល់ទាត់ប្រទេសស្វីសរហូតទៅដល់៦គ្រាប់ ដើម្បីបញ្ជប់វគ្គប្រកួតលើកទីមួយក្នុង ពូលB ។

ក្រុមទាំងពីរបានធ្វើការហ្វឹកហាត់នៅកីឡដ្ឋាន Pristina កាលពីថ្ងៃចន្ទម្សិលមិញ មុនការប្រកួតដែលនឹងត្រូវកំណត់សេចក្តីថាតើក្រុមមួយណាក្នុងចំណោមទាំងពីរក្រុមនេះ នឹងដណ្តើមបានសិទ្ធិចូលទៅប្រកួតនៅ World Cup 2026 ដែលនឹងប្រព្រឹត្តទៅនៅ សហរដ្ឋអាមេរិក មិកសិកកូ និង កាណាដា តែម្តង ។ ហើយក្រុមដែលចាញ់នឹងត្រូវទៅប្រកួតនៅវគ្គជម្រុះបន្តទៀត ។

ក្រុមបាល់ទាត់ប្រទេសស្វីស ជាក្រុមលេខ១នៅពូល B ដែលមាន ១៣ពិន្ទុ ចំណែកក្រុម កូសូវ៉ូ នៅលេខ២ មាន១០ពិន្ទុ ហើយបើទោះក្រុមកូសូវ៉ូបានបង្ហាញទម្រង់លេខយ៉ាងល្អក៏ដោយ ប៉ុន្តែការដែលត្រូវយកឈ្នះក្រុម ស្វីស ដល់ទៅ៦គ្រាប់ វាជារឿងលំបាកខ្លាំង ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កូសូវ៉ូ និយាយប្រកបដោយទំនុកចិត្ត និងមានសង្ឃឹមខ្ពស់ថា ពួកគេនឹងអាចយកឈ្នះបានសិទ្ធិចូលទៅ World Cup តែម្តង ។

បើសិនក្រុមបាល់ទាត់ប្រទេស កូសូវ៉ូ ប្រកួតឈ្នះស្វីស នោះគឺជាការបង្ហាញមុខលើកដំបូងបំផុតរបស់ប្រទេសកូសូវ៉ូ នៅ World Cup រាប់ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យនៅឆ្នាំ ២០០៨ និងបានក្លាយជាសមាជិកស្ថាប័នបាល់ទាត់ពិភពលោក UEFA និង FIFA ក្នុងឆ្នាំ ២០១៦ ។

ប្រភព៖
https://www.reutersconnect.com/all?id=tag%3Areuters.com%2C2025%3Anewsml_RW273417112025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង