
Lamine Yamal កំពុងប្រឈមមុខនឹងភាពតានតឹងនៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ដោយប្រភពខ្លះបានបញ្ជាក់ថា បច្ចុប្បន្នគេមាន “សត្រូវច្រើនជាងមិត្ត” នៅក្នុងក្រុមជម្រើសជាតិ។ ភាពតានតឹង កើតឡើងដោយសារតែកីឡាករមួយចំនួនយល់ឃើញថា កីឡាករវ័យក្មេងរូបនេះ “គ្មានការប្តេជ្ញាចិត្ត” ចំពោះការលេងឱ្យក្រុមជម្រើសជាតិ បន្ទាប់ពីអវត្តមានពីក្រុមជម្រើសជាតិជាបន្តបន្ទាប់ ដោយសារតែបញ្ហារបួស។
ទោះបីជាអវត្តមានទាំងនោះ ត្រូវបានប្រកាសជាផ្លូវការថា ជាហេតុផលសុខភាពក្តី ក៏មានកីឡាករខ្លះជឿថា រឿងនេះ កើតឡើង ព្រោះ Yamal មិនបានបង្ហាញឆន្ទៈ និងការទទួលខុសត្រូវក្នុងនាមតារាឆ្នើមក្នុងយុគសម័យថ្មីរបស់ក្រុមជម្រើសជាតិ។
បញ្ហាទំនាក់ទំនងកាន់តែស្មុគស្មាញ ដោយសារហេតុផលមូយផ្សេងទៀត ពោលគឺភាពល្បីល្បាញរបស់ Yamal នៅ Barcelona ការះរឡើងយ៉ាងលឿន ចំណាប់អារម្មណ៍ពីសារព័ត៌មាន និងកេរ្ដិ៍ឈ្មោះរបស់គេជាតារាវ័យក្មេងឆ្នើមបំផុតរបស់អ៊ឺរ៉ុប បានធ្វើឱ្យកីឡាករវ័យចំណាស់ខ្លះមានការខកចិត្ត ដោយពួកគេគិតថា Yamal ទទួលបានការទុកចិត្តហួសហេតុពេកពីក្រុមជម្រើសជាតិ ខណ: កីឡាករផ្សេងទៀត ដែលបានកៅអីជម្រើសជាតិ ត្រូវបង្ហាញការប្តេជ្ញាចិត្តជាប្រចាំ មុននឹងទទួលបានការទទួលស្គាល់ពេញលេញពីក្រុមជម្រើសជាតិ។
បន្ថែមពីនេះ ពាក់ព័ន្ធនឹងកីឡាករ Real Madrid នៅក្នុងក្រុមជម្រើសក៏បានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយសារការប្រកួតប្រជែងជាប្រវត្តិសាស្ត្ររវាងក្លឹប Barcelona និង Real Madrid កីឡាករ Real Madrid ខ្លះតែងតែមានការប្រុងប្រយ័ត្នចំពោះ Yamal និងនៅឆ្ងាយៗពីគេ។
ហេតុផលទាំងនេះហើយ ដែលធ្វើឱ្យ Yamal Yamal មិនសូវមានអ្នកចូលចិត្តនៅក្នុងបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់ ហើយទំនាក់ទំនងជាមួយមិត្តរួមក្រុមខ្លះក៏ក្លាយទៅជាតានតឹងបន្ថែម ដោយសារបន្តមានការសង្ស័យចំពោះការប្តេជ្ញាចិត្ត និងអាកប្បកិរិយារបស់គេ៕
