
អ្នកគាំទ្រក្រុមបាល់ទាត់ប្រទេសស្កុតឡេនរំភើបជាខ្លាំង ខណៈក្រុមបាល់ទាត់ប្រទេសខ្លួនមានសិទ្ធិទៅប្រកួតនៅ World Cup ជាលើកដំបូងចាប់តាំងពីឆ្នាំ 1998 មក ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីនៅចុងម៉ោងដោយកីឡាករ Kieran Tierney និង Kenny McLean នាំមកនូវលទ្ធផល 4-2 ឈ្នះក្រុមប្រទេសដាណឺម៉ាក នៅកីឡដ្ឋាន Hampden Park កាលពីថ្ងៃអង្គារម្សិលមិញ ។
គ្រាន់តែប្រធានក្រុម Patrick Dorgu បានដឹកនាំកីឡាករ 10 រូបទៀតសម្រុកជាលើកទី 2 នៅនាទីទី 81 ធ្វើឱ្យអ្នកគាំទ្ររំភើបជាខ្លាំង ហាក់ដឹងថាក្រុមប្រទេសពួកគេនឹងឡើងដល់កំពូលតារាងនៅពូល C ហើយក៏ហាក់ដូចបានកក់កន្លែងមួយរួចជាស្រេច នៅឯការប្រកួត World Cup ឆ្នាំក្រោយ ដែលនឹងប្រពឹត្តទៅនៅ លើទឹកដីសហរដ្ឋអាមេរិក ប្រទេសកាណាដា និង ប្រទេសមិកសិកកូ ។
ក្តីរំភើបបំផុតនោះ គឺនៅពេលកីឡាករ Tierney បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យបានមួយគ្រាប់ទៀត ដោយស៊ុតរំលងកីឡាករ Kasper Schmeichel នៅនាទីទី 3 នៃម៉ោងបញ្ឈប់ ហើយបន្ទាប់មកទៀត អ្នកចាំទីក្រុមដាណឺម៉ាក បែរជារត់ចោលសំណាញ់ទី ខំឡើងមកទប់ទល់ ក៏បានបើកឱកាសឱ្យកីឡាករ McLean ស៊ុតគ្រាប់បាល់ពីចម្ងាយបញ្ជូលបំប៉ោងសំណាញ់ទីដែលគ្មានអ្នកចាំទីនោះបានយ៉ាងល្អ នាំឱ្យក្រុមបាល់ទាត់ ស្កុតឡេន ទទួលបានលទ្ធផលដ៏សែនរំភើប ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW306618112025RP1%3A5