×
ព័ត៌មានថ្មី

United បដិសេធមិនព្រមយកខ្សែបម្រើការពារវ័យក្មេងរបស់ Chelsea រូបនេះអំឡុងពេលលក់ Ganarcho ឲ្យពួកគេ

ថ្មីៗនេះប្រភពពីសារព័ត៍មានធំៗជាច្រើនបានឲ្យដឹងថា Manchester United បានបដិសេធឱកាសក្នុងការចុះហត្ថលេខាយកខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកវ័យ ២១ ឆ្នាំ Romeo Lavia ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនៃការផ្ទេររបស់ Alejandro Garnacho ទៅ Chelsea នៅទីផ្សារដោះដូរកីឡាករក្នុងរដូវក្ដៅកន្លងទៅ ។

ប្រភពពី chelseafconline បានឲ្យដឹងថាបិសាចក្រហមសុខចិត្តលក់ Ganarcho ត្រឹម ៤០ លានផោនទៅ Stamford Bridge ក៏មិនព្រមបញ្ចុះតម្លៃទៀតដើម្បីយក Lavia ឡើយដោយសារតែថ្នាក់ដឹកនាំរបស់ United ព្រួយបារម្ភអំពីប្រវត្តិរបួសរបស់រូបគេដែលបានខកខានការប្រកួតសរុប ៨៨ លើកមកហើយ និងមិនទាន់បានបញ្ចប់ការលេង ៩០ នាទីពេញលេញក្នុងរយៈពេលពីរឆ្នាំកន្លះចុងក្រោយនៅឡើយទេ សូម្បីតែការលេងត្រឹម ៤ នាទីឲ្យ Chelsea នៅ Champions League ទល់នឹង Qarabag បានធ្វើឲ្យរូបគេមានបញ្ហារបួសសាច់ដុំភ្លៅ និងត្រូវសម្រាកមួយរយៈបន្ថែមដើម្បីព្យាបាលរបួស ។

គួររំលឹកថា Lavia ត្រូវបានទិញដោយ Chelsea ពី Southampton ក្នុងរដូវក្តៅឆ្នាំ ២០២៣ ក្នុងតម្លៃ ៥៨ លានផោនក្នុងកិច្ចសន្យារយៈពេលវែង ប៉ុន្តែក្នុងរដូវកាលដំបូងវិញ Lavia លេងបានត្រឹមតែម្តងប៉ុណ្ណោះ និងអវត្តមានពេញមួយរដូវកាលតែម្ដង ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង