×
ព័ត៌មានថ្មី

Sancho ទំនងជាត្រូវដើរចេញពី United ដោយក្លិបមិនបានចំណូលសូម្បី​ ១ សេន ខណៈអនាគតនៅ Aston Villa ក៏ដូចជាមិនច្បាស់លាស់ដូចគ្នា

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសវ័យ ២៥ ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United គឺ Jadon Sancho ដែលបច្ចុប្បន្នកំពុងលេងនៅ Aston Villa លើលក្ខខណ្ឌខ្ចីមួយរដូវកាលពេញត្រូវបានគេបង្ហើបថានឹងអាចដើរចេញពី Old Trafford នៅរដូវកាលក្រោយដោយគ្មានតម្លៃខ្លួន ។

ប្រភពពីលោក Fabrio Romano បានឲ្យដឹងថា Sancho ដែលដាក់ប៊ិចចុះកិច្ចសន្យា ៥ ឆ្នាំជាមួយ United នៅរដូវកាល ២០២១ កន្លងទៅនឹងឈានដល់សុពលភាពកិច្ចសន្យា ៦ ខែចុងក្រោយរបស់គេជាមួយ United ចាប់ពីខែមករាខាងមុខនេះ ស្របពេល United ក៏នឹងអនុញ្ញាតិឲ្យ Sancho ចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវកាលក្រោយផងដែរ បើទោះបីជាក្លិបចាយលុយដល់ទៅ​ ៧១ លានផោនដើម្បីនាំយករូបគេពី Borrusia Dortmund ក៏ដោយ ។

ទាក់ទងនឹងអនាគត Sancho នៅ Villa Park វិញ Sancho ក៏នឹងអាចឈានដល់ទីបញ្ចប់ដូចគ្នាព្រោះរូបគេលេងបានត្រឹមតែ ៣៣៦ នាទីប៉ុណ្ណោះគិតមកទល់ពេលបច្ចុប្បន្ន ឬស្មើរនឹង ១/៤ នៃនាទីលេងសរុប និងភាគច្រើនរូបគេលេងតែនៅ Europa League និងមិនដែលមានវត្តមានក្នុងជម្រើស ១១ នាក់ដំបូងម្ដងណាឡើយ ជាពិសេសគឺពួកគេមិនមានចងលក្ខខណ្ឌថាត្រូវទិញផ្ដាច់ជាមួយ United ដូចគ្នា។

ថ្មីៗនេះពី CaughtOffside បានឲ្យដឹងថាភ្នាក់ងាររបស់ Sancho និងក្លិបនៅទួកគីចំនួន ៣ គឺ​ Fenerbahce, Galatasaray និង Besiktas បានជួបចរចារណ៍គ្នាដើម្បីស្វែងរកលទ្ធភាពនៃការនាំយករូបគេទៅទីនោះនៅរដូៈកាលក្រោយ ហើយ Sancho ក៏ព្រមបើកចិត្តបញ្ចុះថ្លៃពលកម្ម ១៣ លានផោនក្នុងមួយរដូវកាលនៅពេលបច្ចុប្បន្នរបស់គេផងដែរ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង