×

Real Madrid ចាត់ទុក Michael Olise របស់ Bayern ជាគោលដៅ ដែលអាចជំនួស Rodrygo

Real Madrid ចាត់ទុកខ្សែប្រយុទ្ធ Michael Olise របស់ Bayern Munich ជាជម្រើសជំនួស Rodrygo ដែលអាចនឹងចាកចេញពី Bernabéu។ យោងតាមសារព័ត៌មាន Defensa Central ក្លឹបយក្សអេស្ប៉ាញកំពុងត្រៀមខ្លួនក្នុងករណី ដែល Rodrygo ចាកចេញ នោះ Olise នឹងក្លាយជាម្នាក់ ក្នុងចំណោមកីឡាករផ្សេង ដែលអាចនឹងបំពេញចន្លោះនេះ។

ទោះបីជា Madrid ចាប់អារម្មណ៍ក៏ដោយ ក្លឹប Bayern Munich មិនមានគម្រោងលក់កីឡាករបារាំងរូបនេះទេ ដោយសារតែ Olise ក៏ជាកីឡាករសំខាន់ម្នាក់ក្នុងគម្រោងរបស់ក្រុមយក្សអាឡឺម៉ង់ដែរ។

តារាវ័យក្មេងរូបនេះ កំពុងធ្វើបានល្អខ្លាំងនៅរដូវកាលនេះ ដោយរកបាន ៩ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ១០គ្រាប់ ក្នុងចំណោម ១៨ប្រកួត ធ្វើឲ្យគេក្លាយជាខ្សែប្រយុទ្ធលេចធ្លោរម្នាក់របស់ Bundesliga នៅរដូវកាលនេះ។

ទោះបីជា Bayern Munich មិនមានបំណងលក់ យ៉ាងណាក៏ដោយ Real Madrid នៅតែបន្តតាមដានស្ថានភាពរបស់គេយ៉ាងដិតដល់។ ប្រសិនបើ Rodrygo ចាកចេញ ហើយ Olise នៅតែបង្ហាញខ្លួនបានល្អនោះ គេនឹងនៅតែជាស្ថិតក្នុងរ៉ាដារបស់អធិរាជស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង