×

កាន់តែក្ដៅគគុក Vini Jr ប្រាប់លោក Florentino Perez ថារូបគេនឹងមិនផ្សះផ្សាទំនាក់ទំនងជាមួយអ្នកចាត់ការលោក Xabi Alonso នោះឡើយ ហើយការចរចារកុងត្រាថ្មីក៏កំពុងជាប់គាំងដូចគ្នា

ម្ចាស់អាវលេខ ៧ របស់ក្រុមអធិរាជស Real Madrid គឺ Vinícius Júnior ត្រូវបានប្រភពដ៏ធំគឺ The Athletic ចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះថា Vinícius បានបញ្ជាក់ប្រាប់ប្រធានក្លិបលោក Florentino Perez ថាគេនឹងមិនផ្សះផ្សារទំនាក់ទំនងឡើងវិញជាមួយអ្នកចាត់ការក្រុមបច្ចុប្បន្នលោក Xabi Alonso ឡើយ ។

តាមរយៈប្រភពពីអ្នកសារព័ត៍មានឆ្នើមរបស់ The Athletic គឺលោក Mario Cortegana បានបញ្ជាក់ថាកាលពីចុងខែតុលាកន្លងទៅ Vinícius បានជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានក្លិបលោក Florentino ដោយរូបគេបានលើកឡើងពីបញ្ហាជាច្រើនដែលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី ហើយឱកាសរបស់គេ និងនាទីដែលទទួលបានគឺកាន់តែតិចទៅៗ​ និងថែមទាំងបញ្ជាក់ច្បាស់ៗថាគេនឹងផ្សះផ្សារទំនាក់ទំនងជាមួយ Xabi ឡើយ ហើយមិនព្រមចរចារកិច្ចសន្យាថ្មីនោះទេរហូតក្លិបមានដំណោះស្រាយ ។

ប្រភពដដែលបានបន្តថារឿងមួយនេះត្រូវបានបិទមិនឲ្យផ្សព្វផ្សាយតាំងពីដើមខែវិច្ឆិការហូតមកទល់ពេលបច្ចុប្បន្ន ប៉ុន្តែអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹង Vinícius តែងតែលើកឡើងពីការមិនពេញចិត្តរបស់រូបគេទាក់ទងនឹងការដឹកនាំរបស់លោក Xabi Alonso ហើយក្នុងចំណោម ១៧ ប្រកួតរដូវកាលនេះ Vinícius លេង ១១ នាក់ដំបូងបានត្រឹម ៥ លើកប៉ុណ្ណោះ និងមានឱកាសប្ដូរចូលត្រឹម ៤ លើក ដែលភាគច្រើនរូបគេត្រូវអង្គុយកៅអីបម្រុងជាញឹកញាប់ ស្របពេលកិច្ចសន្យាបច្ចុប្បន្នគឺនឹងអស់សុពលភាពនៅខែកក្កដាឆ្នាំ ២០២៧ ខាងមុខ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង