
Willhoft-King ដែលធ្លាប់លេងតំណាងឱ្យក្រុមជម្រើសជាតិអង់គ្លេសនៅកម្រិតអាយុក្រោម 16ឆ្នាំ និងលេងឱ្យក្រុម U21 របស់ Manchester City ព្រមទាំងធ្លាប់ហ្វឹកហាត់ ជាមួយក្រុមឈុតធំជាច្រើនដងផងដែរ បានសម្រេចចាកចេញពីសមរភូមិបាល់ទាត់ ដើម្បីផ្ដោតលើការសិក្សា។
Willhoft-King បានពន្យល់ពីការសម្រេចចិត្តរបស់គាត់ថា៖
“ឥឡូវនេះ ខ្ញុំមិនច្បាស់ទេ។ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា នៅក្នុងបាល់ទាត់ ប្រសិនបើខ្ញុំធ្វើបានល្អបំផុត ខ្ញុំអាចប្រកបអាជីពនេះ បាន 10 ឬ 15 ឆ្នាំ—ហើយបន្ទាប់មកពីនោះ តើខ្ញុំនឹងធ្វើអ្វីទៅ? ខ្ញុំគិតថា ការរៀនមហាវិទ្យាល័យនឹងផ្តល់ឱ្យខ្ញុំនូវអាជីពមួយយូរជាង 10–15 ឆ្នាំខាងមុខ។ ដូច្នេះ វាក៏ជាការសម្រេចចិត្តសម្រាប់អនាគតរយៈពេលវែងរបស់ខ្ញុំ។”
កីឡាករវ័យក្មេងរូបនេះជឿជាក់ថា ការសិក្សាច្បាប់នៅ Oxford នឹងផ្តល់ឱ្យគាត់នូវឱកាស និងស្ថេរភាពយូរអង្វែង ដែលអាជីពបាល់ទាត់មិនអាចធានាបាន៕
