×

កម្ពុជាសម្រេចបញ្ជូនប្រតិភូ និងអត្តពលិកទៅចូលរួមស៊ីហ្គេមនៅថៃត្រឹម១៥០នាក់ និង១៣ប្រភេទកីឡា

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាផ្លូវការកាត់បន្ថយចំនួនប្រតិភូ និងអត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃក្នុងខែធ្នូ ខាងមុខ មកត្រឹម១៥០នាក់ និង១៣ប្រភេទកីឡា ពោលថយចុះពី៣៣៣នាក់ និង២១ប្រភេទកីឡា។

ការសម្រេចកែសម្រួលនេះ ធ្វើឡើងដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យជាអតិប្បរមា ដោយបន្ថយចំនួនប្រភេទកីឡាដែលប្រកួតនៅខេត្តសុងខ្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។ 

ជាក់ស្ដែង ចំនួនប្រតិភូ និងប្រភេទកីឡាត្រូវបានកាត់បន្ថយមកត្រឹម១៥០នាក់ និង១៣ប្រភេទកីឡាប៉ុណ្ណោះ។

នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដេីម្បីធានាឱ្យមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។ 

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹមថា ជនរួមជាតិយោគយល់ និងអធ្យាស្រ័យខ្ពស់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ៕

ប្រភព៖ NOCC


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង