×

កីឡាករប្រណាំងរថយន្ត Verstappen ឈ្នះនៅកាតា និងឆ្ពោះទៅដណ្តើមតំណែងជើងឯកក្នុងចំណោមកំពូលកីឡាករ៣រូប

កីឡាករប្រណាំងរថយន្ត Max Verstappen បានឈ្នះការប្រណាំងរថយន្តនៅប្រទេសកាតាក្នុងកម្មវិធី Qatar Grand Prix កាលពីថ្ងៃអាទិត្យទី៣០ម្សិលមិញ ដើម្បីឆ្ពោះទៅដណ្តើមតំណែងជើងឯក Formula One ដោយត្រូវប្រកួតជាមួយកីឡាកររបស់ក្រុមហ៊ុន McLaren គឺកីឡាករ Lando Norris និងកីឡាករ Oscar Piastri ក្នុងការប្រកួតបិទបញ្ចប់រដូវកាលនៅទីក្រុង អាប៊ូដាបៃ នាសប្តាហ៍ក្រោយ ។

កីឡាករ Briton Norris ធ្វើបានចំណាត់ថ្នាក់លេខ៤ មាន១២ពិន្ទុ ខណៈកីឡាករ Verstappen ឈ្នះបីប្រកួតជាប់ៗគ្នានៅកាតា ធ្វើឱ្យគាត់ឡើងមកចំណាត់ថ្នាក់លេខ២ក្នុងតារាង ។

ចំណែកកីឡាករសញ្ជាតិអូស្ត្រាលី Piastri ដែលបានបញ្ជប់នៅលំដាប់ទី២ ក្រោយពីយកឈ្នះការប្រកួតតាំងពីថ្ងៃសៅរ៍កន្លងមក ពេលនេះបានជាប់ក្នុងចំណាត់ថ្នាក់លេខ៣ ដោយមានពិន្ទុតិចជាង Verstappen ជើងឯកពិភពលោក៤សម័យកាល ត្រឹមតែ៤ពិន្ទុប៉ុណ្ណោះ ។

គិតជាសរុបចំពោះលទ្ធផលបណ្តោះអាសន្នរបស់កំពូលកីឡាករប្រណាំងរថយន្តទាំង៣រូប ពួកគេបានឈ្នះ៧ប្រកួតដូចៗគ្នា សម្រាប់រដូវកាលប្រកួតនេះ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW613530112025RP1%3A5

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង