×

Paul Scholes ចែករំលែកបទពិសោធន៍ថាធ្វើយ៉ាងណាដើម្បីឲ្យក្លាយជាខ្សែបម្រើមានគុណភាពមួយរូបសម្រាប់ក្លិបដូចជា Manchester United

ខ្សែបម្រើជើងចាស់មាឌល្អិតចិត្តធំ ១.៦៨ម គឺ Paul Scholes ដែលជាអតីតខ្សែបម្រើឆ្នើមរបស់ Manchester United បានចែករំលែកចំណេះដឹង និងបទពិសោធន៍មួយចំនួនរបស់គាត់ក្នុងការបន្សាំខ្លួនឲ្យក្លាយជាខ្សែបម្រើដែលមានគុណភាពរបស់ United ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Sky Sport, Scholes ដែលបង្ហាញខ្លួនបាន ៤៩៩ ប្រកួតជាមួយ បិសាចក្រហមលើកឡើងថា ៖​

« បច្ចុប្បន្នវាដូចប្លែកបន្តិចព្រោះអ្នកអាចឃើញថាមានតំបន់បម្រើលេខ ៦ លេខ ៨ និង លេខ ១០ ប៉ុន្តែសម្រាប់ខ្ញុំគឺក្នុងនាមជាខ្សែបម្រើអ្នកគួរតែអាចជួយក្រុមប្រយុទ្ធ ជួយក្រុមការពារ និងជួយក្រុមរក្សាបាល់គឺក្នុងគ្រប់រូបភាពទាំងអស់ ។ Brian Robson, Roy Keane, Nicky Butts ពួកគេសុទ្ធតែអាចធ្វើរឿងទាំងនេះបាន អំឡុងពេលរជ្ជកាលមាសរបស់យើង។ អ្នកត្រូវតែព្យាយាមធ្វើរឿងទាំងនេះ ហើយប្រយសិនបើសួរថាដៃគូរនៅតំបន់បម្រើដូចជា Casemiro & Bruno អាចជួយឲ្យ United ឈ្នះពានបានឬមួយយ៉ាងណាខ្ញុំក៏មិនច្បាស់ដូចគ្នា តែពេលមានអ្នកទាំងពីរគុណភាពរបស់ក្រុមហាក់ដូចជាប្រសើរឡើងវិញជាងមុន ៕ »

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង