
កីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហម Manchester United នឹងត្រូវបានចក្រភពអង់គ្លេសជ្រើសរើសជាកីឡដ្ឋានមួយដើម្បីធ្វើជាម្ចាស់ផ្ទះពានរង្វាន់ FIFA Women’s World Cup នៅឆ្នាំ ២០៣៥ ប្រសិនបើគម្រោងធ្វើកីឡដ្ឋានថ្មីត្រូវបានអនុម័តជាផ្លូវការ ។
បច្ចុប្បន្នចក្រភពអង់គ្លេសបានដាក់សំណើរផ្លូវការរបស់ខ្លួនទៅកាន់ FIFA ដើម្បីដេញថ្លៃធ្វើជាម្ចាស់ផ្ទះពានរង្វាន់កម្រិតពិភពលោកខាងលើ ដោយភ្ជាប់ជាមួយកីឡដ្ឋានសរុប ២២ ផ្សេងគ្នា ដែលមាន ១៦ នៅអង់គ្លេស ៣ នៅវេលស៍ ២ នៅស្កុតឡេន និង ១ នៅអៀរឡង់ខាងជើង សរុប ១៦ ទីក្រុងដែលនឹងសម្រេចចុងក្រោយនៅឆ្នាំ ២០២៩ ។
តាមការគ្រោងទុកក្នុងចំណោមកីឡដ្ឋានទាំងអស់ក៏មាន Old Traffordរបស់ United ផងដែរ បើទោះបីជាបច្ចុប្បន្នមិនទាន់គ្រប់ស្តង់ដាររបស់ FIFA ក៏ដោយ ៕