×

កីឡាករវាយកូនបាល់ Nadal ទទួលពានកិត្តិយសសម្រាប់អាជីព

កីឡាករវាយកូនបាល់ Rafael Nadal បានទទួលពានរង្វាន់ AS Legend Award ដែលជាការផ្តល់កិត្តិយសសម្រាប់អាជីពរបស់លោកដែលបានឈ្នះតំណែងម្ចាស់ជើងឯក Grand Slam រហូត 22 សម័យកាលនាការប្រកួត AS Sports Awards ដោយព្រឹត្តិការណ៍នេះរៀបចំឡើងនាទីក្រុង Madrid កាលពីថ្ងៃចន្ទម្សិលមិញនេះ ។

Nadal ស្ថិតក្នុងចំណោមតារាកីឡាករជាច្រើនរូបនៅក្នុងកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំ ដែលរៀបចំដោយស្ថាប័នផ្សព្វផ្សាយរបស់អេស្ប៉ាញឈ្មោះថា Spanish publication AS ។

ជាមួយគ្នានោះ ម្ចាស់ពានផ្សេងទៀតក៏មានវត្តមានទទួលរង្វាន់កិត្តិយសផងដែរួមមាន ម្ចាស់ជើងឯក MotoGP 7សម័យកាល Marc Marquez, ម្ចាស់ជើងឯក Indy 500, Alex Palou រួមទាំងកីឡាករបាល់ទាត់តាំងពីមុន និងបច្ចុប្បន្នរួមមាន Raphael Varane, Jesus Navas, Fernando Torres និង Raul ក៏ទទួលបានពានរង្វាន់ដែលរាប់ថាជាសមិទ្ធផលប្រកបដោយកិត្តិយសនៃអាជីពរបស់ពួកគេផងដែរ ។

ក្នុងចំណោមនោះ ម្ចាស់ជើងឯកកីឡាវាយសីអូឡាំពិកកម្មវិធី Rio Olympics ឆ្នាំ 2016, Carolina Marin បានទទួលពានរង្វាន់ឈ្មោះថា Sport in Positive Award ឬ ពានរង្វាន់ឥរិយាបថវិជ្ជមានក្នុងការលេងកីឡា ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW640701122025RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង