×

Messi និង Ronaldo នឹងទៅប្រកួតនៅ World Cup លើកទី 6 បន្តគំនុំចាស់របស់ពួកគេ

កីឡាករ Lionel Messi និង Cristiano Ronaldo ធ្លាប់ត្រូវបានគេយកធុងសម្រាម2ដាក់ជិតគ្នា ហើយបោះកន្ទុយបារីចូលដើម្បីបោះឆ្នោតថាតើអ្នកណាខ្លាំងជាងអ្នកណា ចៀសវាងការជជែកគ្នាបែកពពុះមាត់ ដែលហេតុការណ៍នេះកើតឡើងនៅទីក្រុងឡុងដ៍កាលពីឆ្នាំ2015 ប៉ុន្តែទោះយ៉ាងណា ការជជែកដេញដោលពីកំពូលកីឡាករទាំង២ តែងកើតមានជាហូរហែ គ្រាន់តែការជជែកនៅអំឡុងពេលបច្ចុប្បន្ននេះ មានសភាពស្ងប់ស្ងាត់ជាងកាលនៅឆ្នាំ 2015 ដែលមានសភាពតានតឹងជាង ជុំវិញសំណួរដ៏ក្ដៅគគុកមួយថា៖ តើអ្នកណាជាកីឡាករបាល់ទាត់ល្អបំផុតក្នុងពិភពលោករវាង Lionel Messi ឬ Cristiano Ronaldo? ហើយមកទល់ពេលនេះ រឿងនេះនៅតែមិនទាន់ដាច់ស្រេច ។

រឿងយកធុងសម្រាមនិងកន្ទុយបារីមកបោះឆ្នោតសម្រេចសេចក្តីនោះ អាចរាប់ថាជាមធ្យោបាយលើកទឹកចិត្តដ៏ល្អដើម្បីឱ្យមានការយកចិត្តទុកដាក់ចំពោះសុខភាពនិងអនាម័យ ប៉ុន្តែ Lionel Messi និង Cristiano Ronaldo គឺនៅតែជាប្រធានបទយ៉ាងសំខាន់ ខណៈការជជែកវែកញែកនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ន ។

គួររម្លឹកថាមួយទសវត្សរ៍កន្លងមកនេះមតិសាធារណជននៅតែខ្វែងគំនិតគ្នានៅឡើយអំពីសមត្ថភាពរបស់កីឡាករទាំងពីរ ហើយពេលនេះទៀតសោតគឺរឹតតែផុសផុលឡើង ខណៈដែលក្រុមបាល់ទាត់របស់ពួកគេកំពុងត្រៀមខ្លួនដើម្បីឆ្ពោះ World Cup លើកទី2 ហើយកំពូលកីឡាករទាំងពីរ Messi និង Cristiano Ronaldo ក៏នឹងស្វែងរកឱកាសឱ្យខ្លួនឯងក្លាយជាវីរបុរសឱ្យក្រុម និងប្រទេសជាតិរបស់ខ្លួន ។

Ronaldo និង Messi បានស៊ុតបាល់បញ្ចូលទីច្រើនជាង 800 គ្រាប់ឱ្យក្លឹប និងប្រទេសរបស់ពួកគេរាងខ្លួន ហើយបើនិយាយពីពានរង្វាន់វិញ ពួកគេម្នាក់ៗឈ្នះពាន Champions League 9 ដង និងពានរង្វាន់ Ballon d’Or 13 ដងរួមមកហើយ ។

អ្នកគាំទ្រ Messi ប្រកែកថាការឈ្នះពាន World Cup របស់គាត់សម្រាប់អាហ្សង់ទីននៅឆ្នាំ 2022 ធ្វើឱ្យគាត់ឈរនៅលើកំពូលតារាង ប៉ុន្តែអ្នកគាំទ្រកីឡាករ Ronaldo វិញបានអួតសរសើរពីពានរង្វាន់របស់គាត់ថាសុទ្ធតែជាពានរង្វាន់ធំៗរបស់អឺរ៉ុប បានពីការស៊ុតបាល់បញ្ជូលទីសរុប 954 គ្រាប់ ក្នុងនោះ 143 ជាគ្រាប់បាល់សម្រាប់ប្រទេសជាតិរបស់គាត់ ហើយគាត់ជាកីឡាករបាល់ទាត់លំដាប់ពិភពលោក និងបានលេងឱ្យប្រទេសព័រទុយហ្គាល់ច្រើនបំផុតរហូតដល់ 226 លើក ។

ចំពោះការប្រកួតនាឆ្នាំក្រោយនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកកូ គឺចំពេលដែល Ronaldo មានវ័យ 41 ឆ្នាំ រីឯ Messi នឹងកើតអាយុដល់ 39 ឆ្នាំ ដូច្នេះវាអាចនឹងក្លាយជាការប្រកួតចុងក្រោយរបស់ពួកគេ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW649901122025RP1%3A3

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង