
តំណែងអ្នកចាត់ការក្រុមអធិរាជស Real Madrid របស់គ្រូបង្គោលវ័យ ៤៤ ឆ្នាំលោក Xabi Alonso ហាក់ឡើងកម្ដៅកាន់តែខ្លាំងឡើងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្រោយក្រុមរកបានត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះក្នុងការប្រកួត ៣ លើកចុងក្រោយនៅ Laliga ។
ប្រភពពី The Athletic បានឲ្យដឹងថាការស្មើរគ្នា ១ ទល់នឹង ១ ជាមួយក្រុមដែលស្ថិតនៅតំបន់កាត់ចោល Girona យ៉ាងត្រដាបត្រដួសធ្វើឲ្យថ្នាក់ដឹកនាំរបស់ក្លិបមិនពេញចិត្តជាខ្លាំង ជាពិសេសគឺការលេងរបស់ក្រុមកាន់តែដុនដាបចុះពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនឹងទំនាក់ទំនងជាមួយកីឡាករជាច្រើនក៏មិនមានភាពល្អប្រសើរដូចគ្នាផងដែរ ហើយប្រកួតបន្ទាប់ទល់នឹង Bilbao នឹងអាចជាប្រកួតកំណត់អនាគតរបស់អតីតអ្នកចាត់ការ Leverkusen រូបនេះថែមទៀតផង ។
ប្រភពពី El Partidazo de COPE របស់អេស្ប៉ាញបានឲ្យដឹងថាយ៉ាងហោចណាស់មានកីឡាករ ៦ រូបនៅក្នុងក្រុមដូចជា Fede Valverde, Vinicius, Rodrygo, Brahim Diaz, Endrick និង Ferland Mendy ដែលមានការមិនពេញចិត្តជាខ្លាំងទាំងការដឹកនាំ និងតាក់តិចរបស់អ្នកចាត់ការរបស់ខ្លួនគឺលោក Xabi Alonso ៕