×

កាន់តែកៀកដល់ថ្ងៃហើយដែលក្លិបនៅ Premier League ជាច្រើននឹងត្រូវបាត់បង់កីឡាករទៅចូលរួមពាន AFCON

តាមការរំពឹងទុកនៅពេលដំបូងគឺនៅថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២៥ ខាងមុខនេះកីឡាកររបស់ក្លិបជាច្រើននៅ Premier League រួមទាំង Manchester United ផងដែរនឹងត្រូវបញ្ជូនកីឡាកររបស់ខ្លួនទៅចូលរួមជាមួយក្រុមជម្រើសជាតិដើម្បីហ្វឹកហាត់ត្រៀមប្រកួតពានរង្វាន់ Africa Cup of Nation ដែលនឹងធ្វើឡើងនៅថ្ងៃទី ២១ ធ្នូដល់ថ្ងៃទី​ ១៨ មករា ឆ្នាំ ២០២៦ ។

ប៉ុន្តែតាមការចេញផ្សាយពី Daily Mail បានឲ្យដឹងថាក្លិបនៅ Premier League ទាំងអស់នឹងអាចរក្សាកីឡាកររបស់ខ្លួនបាន ១ សប្ដាហ៍ទៀតដល់ថ្ងៃទី​ ១៥ ធ្នូដែលជាថ្ងៃកំណត់ចុងក្រោយដែលក្លិបដាច់ខាតត្រូវបញ្ជូនកីឡាករទៅក្រុមជម្រើសជាតិ ខណៈ Manchester United ដែលកំពុងតែមានទម្រង់ល្អឡើងមកវិញនឹងបាត់បង់កម្លាំងសំខាន់ក្នុងក្រុមចំនួន ៣ រូបគឺ Amad Diallo, Bryan Mbeumo & Noussair Mazraoui ខណៈដែលក្លិបដ៏ទៃទៀតដូចជា City នឹងបាត់បង់ Omar Mamoush ខណៈ Liverpool នឹងបាត់បង់ Mo Salah ព្រមទាំងក្លិបដ៏ទៃទៀតមួយចំនួនផងដែរ ។

ចំពោះស្ថានភាពកីឡាកររបស់ United វិញលោក Ruben Amorim ដែលជាអ្នកចាត់ការរបស់ក្លិបបានបញ្ជាក់ថាក្លិបកំពុងចចារយ៉ាងម៉ត់ចត់ជាមួយខាងក្រុមជម្រើសជាតិដើម្បីពន្យាពេលនៃការបញ្ជូនកីឡាករទៅចូលរួមប្រកួតពានរង្វាន់ខាងលើ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង