
តាមការចក្ខុវិស័យនៃការអភិវឌ្ឍន៍កីឡាកររយៈពេលវែងរបស់ថ្នាក់ដឹកនាំក្រុមបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថានឹងដាក់កីឡាករវ័យក្មេង ៣ រូបនេះទៅកាន់ក្លិបដ៏ទៃខ្ចីជើងនៅទីផ្សារដោះដូរកីឡាករក្នុងខែមករាខាងមុខ ។
តាមការគ្រោងទុកបើមិនមានអ្វីប្រែប្រួលនោះទេខ្សែប្រយុទ្ធវ័យក្មេងវ័យ ១៧ ឆ្នាំ Chido Obi នឹងត្រូវស្វែងរកក្រុមមួយអាចនឹងនៅ EFL ឬ National League ដើម្បីបញ្ជូនរូបគេទៅដកស្រង់បទពិសោធន៍នៅទីនោះរយៈពេល ៦ ខែមុនចូលរួម Pre Season ជាមួយក្រុមនៅរដូវកាលក្រោយ ហើយក៏ដូចគ្នាផងដែរសម្រាប់ខ្សែការកណ្ដាលជំនាញជើងឆ្វេង Ayden Heaven និងខ្សែការពារស្លាបឆ្វេង Diego León ក៏នឹងត្រូវបានក្លិបស្វែងរកក្លិបថ្មីជូនដូចគ្នា ។
គួររំលឹកថាបច្ចុប្បន្ននៅរដូវកាលនេះក្លិបមិនទាន់មានគម្រោងប្រើប្រាស់កីឡាករវ័យក្មេងឲ្យទទួលបានឱកាសលេងច្រើននៅឡើយ ព្រោះកាលវិភាគដ៏សំខាន់របស់ក្រុមគឺមានតែ Premier League ប៉ុណ្ណោះដែលជាកាលវិភាគសំខាន់ និងត្រូវការកីឡាករដែលមានបទពិសោធន៍ស្រាប់នៅក្នុងក្រុមធំ លើកលែងតែ United មានឱកាសលេងពានអ៉ឺរ៉ុបនៅរដូវកាលក្រោយទើបកីឡាករយុវជនអាចមានសង្ឃឹមក្នុងការបង្ហាញខ្លួនខ្លះៗ ៕