×

កីឡាករប្រណាំងរថយន្ត Norris ឈ្នះជើងឯក F1 ខណៈកីឡាករ Verstappen ឈ្នះការប្រណាំងនៅ Abu Dhabi

កីឡាករប្រណាំងរថយន្ត Lando Norris ប្រណាំងឱ្យក្រុមហ៊ុន McLaren បានសាទរតំណែងជើងឯក Formula One ជាលើកដំបូងរបស់ខ្លួន និងបានបញ្ចប់ភាពជាម្ចាស់ជើងឯក 4 សម័យកាលរបស់កីឡាករ Verstappen នៅក្នុងការប្រណាំងដ៏តានតឹងប៉ុន្តែ Lando Norris នៅតែអាចដណ្តើមបានតំណែងជើងឯកជាលើកដំបូងរបស់គាត់នៅឯការប្រកួតកម្មវិធី Abu Dhabi Grand Prix កាលពីថ្ងៃអាទិត្យម្សិលមិញ ។

ចំណែកកីឡាករ Verstappen ជាកីឡាករដែលធ្លាប់ឈ្នះការប្រណាំងរថយន្តរហូតដល់ 8 ដង ច្រើនជាងអ្នកប្រណាំងទាំងអស់ដែលមានវត្តមានក្នុងការប្រកួតនៅឆ្នាំនេះ ហើយជ័យជម្នះជាម្ចាស់ជើងឯកចុងក្រោយរបស់លោក គឺនៅរដូវកាលដែលកីឡាករ Oscar Piastri បើកឱ្យក្រុមហ៊ុន McLaren ជាប់នៅចំណាត់ថ្នាក់លេខ 2 ។

ឥលូវនេះ កីឡាករ Norris បានក្លាយជាម្ចាស់ជើងឯកប្រណាំងរថយន្តលំដាប់ពិភពលោក Formula One រដូវកាលទី 11 របស់ចក្រភពអង់គ្លេស ដោយធ្វើបាន 423 ពិន្ទុ ឈ្នះកីឡាករ Verstappen ដែលមាន 421 និងកីឡាករ Piastri មាន 410 ។

ជាលទ្ធផលសម្រាប់ក្រុមហ៊ុនប្រណាំងរថយន្ត McLaren វិញ គឺបានឈ្នះតំណែងជើងឯកដល់ទៅ 2 ក្នុងរដូវកាលនេះ ទីមួយគឺពានរង្វាន់ជើងឯកជាក្រុមឈ្មោះថា constructors’ championship កាលពីខែតុលាកន្លងទៅ ជាម្ចាស់ជើងឯក 2 ឆ្នាំជាប់គ្នា និងពានរង្វាន់មួយទៀតគឺពានឯកត្តជនឈ្មោះថា Drivers’ Championship ដែលដណ្តើមបានមកដោយកីឡាករ Lando Norris ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW795607122025RP1%3A6

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង