×

ស្ងាត់ៗ CR7 បោះទុនវិនិយោគលើ AI មួយនេះដែលជាដៃគូប្រជែងរបស់ ChatGPT

ម្ចាស់ពានរង្វាន់បាល់មាស Ballond d’Or ៥ សម័យកាល Cristiano Ronaldo ស្ងាត់បានបោះទុនវិនោយោគទៅលើក្រុមហ៊ុន AI មួយដែលមានស្ថាបនិកដើមកំណើតនៅប្រទេសឥណ្ឌាលោក Aravind Srinivas និងជាគូប្រជែងរបស់ ChatGPT ផងដែរ ។

ក្រុមហ៊ុន AI នោះគឺ Perplexity ដែលបង្កើតឡើងនៅឆ្នាំ ២០២២ និងមានអ្នកប្រើប្រាស់ជាប្រចាំ ២២ លាននាក់រៀងរាល់ខែបានសម្រេចកិច្ចព្រមព្រៀងនៃការទទួលបានដៃគូវិនិយោគថ្មីគឺ Cristaino Ronaldo នាយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញជាផ្លូវការ ស្របពេល Ronaldo បានធ្វើវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ Perplexity ដូច្នេះថា ៖ « Perplexity កំពុងផ្តល់ថាមពលដល់ការចង់ចេះ ចង់ដឹង ចង់ឃើញរបស់ពិភពលោក ហើយរួមគ្នាយើងនឹងបំផុសគំនិតដល់មនុស្សគ្រប់គ្នាឱ្យសួរសំណួរដែលមានកាន់តែច្រើនព្រមជាមួយនឹងមហិច្ឆតាកាន់តែធំបន្ថែមទៀត ។ »

មុនពេលប្រកាសជាផ្លូវការពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊នដែលមានតម្លៃ Market Cap សរុប ២០ ពាន់លានគិតត្រឹមខែវិច្ឆិកាខាងលើ Ronaldo ក៏ធ្លាប់ផ្ដល់តម្រុយអំឡុងពេលឈ្នះពានរង្វាន់ Prestige Award នៅខែតុលាថា ៖ « តើពានអ្វីជាពាន Prestige ហើយវាជាពានចុងក្រោយក្នុងអាជីពរបស់ខ្ញុំមែនទេ ? ដូច្នេះខ្ញុំក៏បានសួរនៅក្នុង Perplexity ដើម្បីស្វែងយល់បន្ថែម ហើយប្រសិនបើអ្នកមិនដឹងអ្នកអាចសាកល្បងប្រើប្រាស់បាន ដែលវាពិតជាជួយសម្រួលការងារបានមួយចំនួនផងដែរ ៕ »

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង