×

ក្លឹប Fiorentina ចាត់វិធានការសន្តិសុខ បន្ទាប់ពីកីឡាករទទួលបានការគំរាមកំហែង

ក្លឹប Fiorentina បានឱ្យដឹងថា ពួកគេបានបង្កើនសន្តិសុខ និងបានទាក់ទងអាជ្ញាធរ បន្ទាប់ពីកីឡាករ បុគ្គលិក និងក្រុមគ្រួសាររបស់ពួកគេ​ទទួលបានការគំរាមកំហែង បន្ទាប់ពីការប្រកួតចាញ់ក្រុម Sassuolo ៣-១ កាលពីថ្ងៃសៅរ៍ ដែលធ្វើឱ្យក្លឹប មានកំណត់ត្រាមិនឈ្នះសោះ បន្ទាប់ពី ១៤ប្រកួត និងស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Serie A​​ ។​

Fiorentina បានថ្កោលទោសការគំរាមកំហែងនោះថា៖ «មិនអាចទទួលយកបាន និងគួរឱ្យអាម៉ាស់» ហើយបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់សមាជិកទាំងអស់របស់ក្លឹប។

ក្លឹប​បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​៖ «​អាកប្បកិរិយា​បែប​នេះ​ មិនត្រូវមាននៅ​ក្នុង​បាល់ទាត់ ឬ​ក្នុង​វិស័យ​ណា​មួយ​នៃសង្គម​របស់​យើង​ឡើយ​»។

សូមបញ្ជាក់ថា ការប្រកួតបន្ទាប់របស់ Fiorentina គឺត្រូវស្វាគមន៍ក្រុម Dynamo Kyiv ក្នុងការប្រកួត Europa Conference League នៅថ្ងៃព្រហស្បតិ៍ មុនពេលស្វាគមន៍ក្រុម Hellas Verona ក្នុងក្របខណ្ឌ Serie A នៅថ្ងៃអាទិត្យ​​ សប្ដាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង