×

Messi ទស្សនកិច្ចទីក្រុង Mumbai ខណៈកីឡាករ cricket ដ៏ល្បីល្បាញ Tendulker និមត្តសញ្ញាបាល់ទាត់អាហ្សង់ទីនជាមួយការលើកសរសើរ

សណ្តាប់ធ្នាប់ត្រូវបានរឹតបណ្តឹងយ៉ាងខ្លាំង ខណៈ Lionel Messi បានចុះទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាដ៏គួរឱ្យភ្ញាក់ផ្អើលតាំងពីថ្ងៃសៅរ៍មកម្លេះ ហើយកាលពីថ្ងៃអាទិត្យម្សិលមិញ Messi ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅម្តងទៀតពីសំណាក់អ្នកគាំទ្ររបស់គាត់ជាច្រើនក្នុងនោះកិ៏មានកំពូលកីឡាករ Cricket, Sachin Tendulkar ក៏មកទទួលស្វាគមន៍គាត់ផងដែរនៅទីក្រុង Mumbai ។

កីឡាករបាល់ទាត់ Messi និង កីឡាករ Cricket Tendulkar បានរំលេចបន្ថែមនូវលេខសំគាល់ខ្លួនដ៏ល្បីល្បាញគឺលេខ 10 នៅលើអាវយឺតកីឡា ធ្វើឱ្យមានការសាទរយ៉ាងខ្លាំងពីហ្វូងមហាជនដែលកំពុងមានវត្តមាននៅពហុកីឡដ្ឋាន Wankhede នាទីក្រុងបុមបៃនោះ ។

កាលដែល Messi ទៅទស្សនកិច្ចក្នុងប្រទេសឥណ្ឌាគឺជាផ្នែកមួយនៃការធ្វើដំណើរទេសចរណ៍ជំរុញកិច្ចការសប្បុរសធម៌មួយដែលរូបលោកគ្រោងនឹងចូលរួមក្នុងការប្រគុំតន្ត្រីដែលរៀបចំឡើងដោយក្លឹប(គ្លីនិក)បាល់ទាត់យុវជន ក្នុងនោះមានទាំងព្រឹត្តិការណ៍ប្រកួតផងដែរ ហើយព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមកម្មវិធីសប្បុរសធម៌ដែលនឹងត្រូវធ្វើដំណើរទៅទីក្រុង Kolkata, Hyderabad, Mumbai និង New Delhi ជាបន្តទៀត ។

ប៉ុន្តែអាចនិយាយបានថាវាជារឿងគួរឱ្យសោកស្តាយមួយផងដែរ ដោយដំណើរទស្សនកិច្ចនេះមានបញ្ហាវឹកវរ ដោយសារតែអ្នកគាំទ្រមានកំហឹងបង្ករឱ្យមានភាពវឹកវរនៅកីឡដ្ឋាន Salt Lake Stadium ក្នុងទីក្រុង Kolkata ព្រោះក្រោយពីពួកគេទិញសំបុត្រប្រកបដោយចិត្តសោមនស្សថានឹងបានជួប កីឡាករដែលជានិមិត្តរូបរបស់ពួកគេបានយូរ ស្រាប់តែកីឡាបាល់ទាត់អាហ្សង់ទីដែលជា Idol របស់ពួកគេបង្ហាញខ្លួនតែមួយភ្នែតធ្វើឱ្យអ្នកគាំទ្រមិនអស់ចិត្ត កើតក្តីខឹងសម្បារ ក៏បានគប់គ្រវែងរបស់ផ្សេងដាក់អ្នករៀបចំកម្មវិធី វាយបំផ្លាញកៅអីអង្គុយ ហើយស្ទុះរត់ស្រចូលទៅតារាងបាល់ ។

Messi ត្រូវបានគេកំណត់ពេលឱ្យទៅទស្សនកិច្ចកីឡដ្ឋានរយៈពេល 45 នាទី ប៉ុន្តែការបង្ហាញខ្លួនរបស់គេមានរយៈពេលត្រឹមតែ 20 នាទីប៉ុណ្ណោះ។ សំបុត្រសម្រាប់ព្រឹត្តិការណ៍នេះមានតម្លៃចាប់ពីប្រមាណ 3,500 រូពី ឬស្មើនឹង 38.65 ដុល្លារអាមេរិក ច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលជាមធ្យមប្រចាំសប្តាហ៍របស់ប្រជាជនក្នុងប្រទេសឥណ្ឌា ប៉ុន្តែមានអ្នកគាំទ្រម្នាក់បាននិយាយថាគាត់បានចំណាយប្រាក់រហូតដល់ 130 ដុល្លារដើម្បីបានមកមើល Messi ប៉ុន្តែបែរជាមើលបានតែមួយភ្នែត មើលសឹងតែមិនទាន់ ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW986714122025RP1%3A4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង