×

ក្លឹបបាល់ទាត់ Paris Saint-Germain ជ្រើសតាំងជាបេក្ខភាពក្លឹបបាល់ទាត់ឆ្នើមប្រចាំឆ្នាំនៅ FIFA ក្រោយឈ្នះ ៣ រដូវកាល

ក្លឹបបាល់ទាត់ Paris Saint-Germain របស់ប្រទេសបារាំងទទួលបានតំណែងជាបេក្ខភាពសម្រាប់ពានរង្វាន់ FIFA’s The Best Awards ឬ ពានរង្វាន់ក្រុមបាល់ទាត់ឆ្នើមច្រើនជាងគេនៅ FIFA ដោយសារក្លឹបបាល់ទាត់មួយនេះបានឈ្នះពានរង្វាន់ធំៗដល់ទៅ៣ក្នុងឆ្នាំ ២០២៥ ដែលអាចរាប់ថាជាប្រវត្តិសាស្ត្រមិនធ្លាប់មាន ។

ម្ចាស់ពានរង្វាន់ Ballon d’Or គឺកីឡាករ Ousmane Dembele រួមជាមួយមិត្តរួមក្រុមចំនួន ៣ នាក់ទៀតត្រូវបានកត់ត្រាក្នុងបញ្ជីកីឡាករឆ្នើមប្រចាំឆ្នាំ ខណៈដែល Luis Enrique ត្រូវបានអនុម័តឱ្យលើកពានជាគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ។

កីឡាការិនីមកពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសផ្នែកស្ត្រីចំនួន ៥ រូបក៏ត្រូវបានជ្រើសជាកីឡាការិនីឆ្នើម Women’s Player of the Year ផងដែរ ហើយអ្នកគ្រូបង្វឹកឈាមមុខ Sarina Wiegman ក៏ត្រូវបានជ្រើសតាំងជាគ្រូបង្វឹកឆ្នើមសម្រាប់ក្របខណ្ឌគ្រូបង្វឹកកីឡាបាល់ទាត់ផ្នែកនារីដែលលោកស្រីបានបំពេញតួនាទីកន្លងមក ។

ក្នុងចំណោមបេក្ខភាពកីឡាការិនីសម្រាប់ពានរង្វាន់កីឡាការិនីឆ្នើមនេះ ក៏មានកីឡាការិនី Chloe Kelly, កីឡាការិនី Alessia Russo, និងកីឡាការិនី Leah Williamson ដែលអ្នកទាំង៣សុទ្ធតែជាកីឡាការិនីឆ្នើមក្នងការប្រកួត Women’s Champions League ដែលពួកគេនឹងរារាំងមិនឱ្យកីឡាការិនី Aitana Bonmatí ដែលលេងឱ្យក្រុម Barcelona និងក្រុមជម្រើសជាតិអេស្ព៉ាញ អាចយកឈ្នះពានរង្វាន់នេះម្តងទៀតទេ ព្រោះនាងធ្លាប់ឈ្នះពានរង្វាន់កីឡាការិនីឆ្នើមប្រចាំឆ្នាំរហូតដល់ទៅ២ដងជាប់ៗគ្នា ហើយរដូវកាលនេះនាងកំពុងព្យាយាមដណ្តើមពាននេះជាលើកទី៣ ។

គួររម្លឹកថាកីឡាការិនី Aitana Bonmatí ធ្លាប់ធ្វើបានត្រឹមចំណាត់ថ្នាក់លេខ២ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រធំៗចំនួន២ ដោយនាងធ្លាប់ចាញ់កីឡាការិនី Arsenal បីរូបរួមមានកីឡាការិនី Chloe Kelly, កីឡាការិនី Alessia Russo, និងកីឡាការិនី Leah Williamson ដែលការបរាជ័យនេះកើតឡើងនៅ the European Championship final ហៅកាត់ថា (Euros) និងនៅក្នុងកម្មវិធី the Women’s Champions League final ។

ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW017415122025RP1%3A2

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង