
FIFA ប្រាប់កាលពីថ្ងៃអង្គារ៍ម្សិលមិញអំពីតម្លៃសំបុត្រទាបបំផុតគឺ 60 ដុល្លារ ដោយការដាក់ចេញនូវតម្លៃនេះគឺក្នុងគោលបំណងធ្វើឱ្យការប្រកួត World Cup ឆ្នាំក្រោយមានតម្លៃសមរម្យសម្រាប់អ្នកគាំទ្រក្រុមដែលមានសមត្ថភាព។
ស្ថាប័នគ្រប់គ្រងបាល់ទាត់បាននិយាយថា សំបុត្រដែលបានបញ្ចុះតម្លៃនឹងមានសុពលភាពចំពោះការប្រកួតទាំង 104 រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ ។
តម្លៃសំបុត្រថោកជាងនេះគឺបញ្ជុះបានត្រឹម 10% ប៉ុណ្ណោះ ជារបបសំបុត្រសម្រាប់សមាជិកសមាគមបាល់ទាត់នៃបណ្តាប្រទេសដែលបានចូលរួមប្រកួត ឬហៅថា Participating Member Associations’ ហៅកាត់(PMAs) ។
PMAs ជាអង្គភាពតំណាងឱ្យក្រុមជម្រើសជាតិដែលបានមកចូលរួមប្រកួតប្រជែង ហើយអង្កភាពនេះនឹងត្រូវគ្រប់គ្រងកម្មវិធីបែងចែកសំបុត្រដល់អ្នកគាំទ្រដែលត្រូវបានកំណត់ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបែងចែកសំបុត្ររបស់ខ្លួន ។
ពួកគេក៏នឹងកំណត់លក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីផ្តល់អាទិភាពចែកសំបុត្រសម្រាប់ “អ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ពួកគេ” ពោលគឺអ្នកគាំទ្រដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមជម្រើសជាតិរបស់ពួកគេ ។
អ្នកគាំទ្រដែលយល់ថាខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវដាក់ពាក្យស្នើសុំទិញសំបុត្រតាមរយៈកម្មវិធីលក់សំបុត្រ PMA ហើយអ្នកគ្រាំទ្រក្រុមបាល់ទាត់ដែលបរាជ័យក្នុងការឈានទៅវគ្គបន្ត ពួកគេនឹងមិនត្រូវបង់ថ្លៃសេវារដ្ឋបាលទេនៅពេលពួកគេស្នើសុំដកប្រាក់ថ្លៃសំបុត្រមកវិញ ។
សេចក្តីប្រកាសព័ត៌មាននេះធ្វើឡើងស្របពេលដែលមានការរឹះគន់អំពីតម្លៃសំបុត្រនៅមុនការប្រកួតឆ្នាំ 2026 ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទី 19 ខែកក្កដា នៅទូទាំងប្រទេសកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិក ។
ប្រភព៖
https://www.reutersconnect.com/discover/sports?id=tag%3Areuters.com%2C2025%3Anewsml_RW062216122025RP1%3A7