×

Bruno បង្ហើបថាខ្លួនស្ទើរតែចាកចេញពីក្លិបទៅហើយនៅដើមរដូវកាលមុន

ខ្សែបម្រើ និងជាប្រធានក្រុមបិសាចក្រហម Manchester United គឺ Bruno Fernandes បង្ហើបថាខ្លួនស្ទើរតែឈានជើងចេញពី Old Trafford តាមរយៈសំណើរដ៏មហាសាល និងឱកាសឈ្នះពានជាច្រើនផងដែរ ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Canal 11 ខ្សែបម្រើវ័យ ៣០ ឆ្នាំខាងលើ បានលើកឡើងថា ៖ « ខ្ញុំស្ទើរតែចាកចេញនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវកាលមុនទៅហើយ ជាមួយនឹងរកបានប្រាក់ពលកម្មច្រើនជាងនេះទៅទៀត ប៉ុន្តែខ្ញុំសុំមិននិយាយថានៅទីណាទេ ហើយពួកគេឈ្នះពានរង្វាន់ជាច្រើននៅដូវកាលមុន ។ ខ្ញុំបានសម្រេចចិត្តស្នាក់នៅដោយសារតែហេតុផលគ្រួសារ ប៉ុន្តែក៏ដោយសារតែខ្ញុំពិតជាស្រឡាញ់ក្លិបមួយនេះផងដែរដែរ ជាពិសេសគឺការសន្ទនាជាមួយអ្នកចាត់ការក្លិបលោក Ruben Amorim ក៏បានធ្វើឱ្យខ្ញុំប្ដូរចិត្តមកស្នាក់នៅវិញដូចគ្នា ។ »

គួររំលឹកថានៅរដូវកាលមុន Bruno Fernandes ទទួលបានសំណើរជាច្រើនពីក្លិបនៅលីគ អារ៉ាប៊ីសាអូឌីត ព្រមជាមួយនឹងប្រាក់ពលកម្មដែលត្រូវបានគេបង្ហើបថាដល់ទៅជិត ១០០ លានផោនក្នុង ១ រដូវកាលឯណោះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង