×

អតីតខ្សែបម្រើមួយរូបចាប់ផ្ដើមវែកញែក ក្រោយ Jonny Evans & Phil Jones សុខៗក៏លាឈប់ពីការងារនៅ Man United ដែលទើបតែកាន់តំណែងថ្មីៗ

អតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United ចន្លោះឆ្នាំ ៩២ ដល់ ២០០៤ លោក Nicky Butt បានធ្វើការវែកញែកវិភាគថាថ្នាក់ដឹកនាំថ្មីរបស់ក្លិបមិនមានជំនឿលើការយកអតីតកីឡាករមកធ្វើការនៅក្នុងក្លិបឡើយ បើទោះនេះជាអ្វីដែលតំណម Sir Alex ធ្វើជារឿយៗនៅពេលកន្លងមក ។

ថ្លែងនៅក្នុង No Tippy Tappy Football Podacast លោក Butt ដែលលេងបាន ២៧០ ប្រកួតឲ្យ United បានលើកឡើងថា ៖ « ខ្ញុំមិនដឹងថាហេតុអ្វីបានជា Evans & Jones ចaកចេញនោះទេ តែមើលទៅរឿងរ៉ាវទាំងនោះមិនសូវជាល្អនោះឡើយ ។ បែបបទរបស់ Sir Alex គឺការរក្សាអតីតកីឡាករនៅក្នុងក្លិប និងរក្សាកម្រិតសមត្ថភាពរបស់ពួកគេឲ្យនៅខ្ពស់បំផុត ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយវាបានផ្លាស់ប្ដូរ ហើយអ្នកដឹកនាំថ្មីរបស់ក្លិបបីដូចជាមិនមានជំនឿលើការដឹកនាំបែបនេះទៀតឡើយ ។ »

គួររំលឹកថាលោក Butt បានធ្វើការលើកឡើងបែបនេះក្រោយ Jonny Evans សុខៗក៏លាឈប់ពីតួនាទីជាប្រធានផ្នែកពិនិត្យតាមដានកីឡាករខ្ចីជើងនៅក្លិបផ្សេងបានត្រឹម ៦ ខែ ខណៈ Phil Jones ក៏លាលែងតំណែងពីក្រុមយុវជនរបស់ក្លិបដូចគ្នា ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង