×

Isak វះកាត់ជោគជ័យក្រោយបាក់ឆ្អឹងកជើង ក្រោយសុតគ្រាប់ជ័យជម្នះឲ្យ Liverpool លើ Tottenham Hotspurs

ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែតវ័យ ២៦ ឆ្នាំ Alexander Isak របស់ហង្សក្រហម Liverpool បានឆ្លងកាត់ការវះកាត់ដោយជោគជ័យហើយ ក្រោយរងរបួសធ្ងន់ធ្ងរត្រូវប្ដូរចេញពីទីលានបន្ទាប់ពីទាត់បញ្ចូលទី Spurs នាចុងសប្ដាហ៍កន្លងទៅ ។

សេចក្ដីថ្លែងការណ៍ពី Liverpool បានឲ្យដឹងថាខ្សែប្រយុទ្ធតម្លៃខ្លួន ១៣០ លានផោនខាងលើ បានទទួលការវះកាត់បានជោគជ័យលើរបួសកជើង និងការបាក់ឆ្អឹង fibula (ឆ្អឹងខាងក្រៅនៃជើងខាងក្រោម) ជាផ្លូវការហើយ ទោះជាយ៉ាងនេះក្ដី បច្ចុប្បន្នមិនទាន់មានកាលវិភាគច្បាស់លាស់ណាស់មួយសម្រាប់ការត្រឡប់មកវិញរបស់ Isak នេះទេ ប៉ុន្តែត្រូវបានគេរំពឹងថានឹងអាចលេងបានវិញបាននៅរដូវកាលនេះ ។

បញ្ហារបួសរបស់ Isak ធ្វើឲ្យ Liverpool បង្ហាញការចាប់អារម្មណ៍ភ្លាមៗទៅលើខ្សែប្រយុទ្ធ Franculino Dju របស់ FC Midtjylland ស្របពេលប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានបង្ហើបថាមានការចាប់អារម្មណ៍ពី Bayern Munich និង Everton ផងដែរ ដើម្បីចូលរួមដេញថ្លៃយកខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំខាងលើ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង