×

Semenyo បដិសេធសំណើរពីក្រុមនៅ Premier League មួយនេះដើម្បីមានឱកាសអាចសម្លឹងឃើញឱកាសផ្សេងៗទៀតនៅដើមរដូវកាលក្រោយ

ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំអន្តរជាតិហ្កាណា Antoine Semenyo របស់ Bournemouth បានបដិសេធសំណើរផ្តល់ជូនពី Tottenham នៅទីផ្សារដោះដូរកីឡាករក្នុងខែមករាខាងមុខនេះ ដើម្បីរង់ចាំការចាប់អារម្មណ៍ពីក្លឹបធំៗដូចជា Manchester United, Manchester City និង Liverpool ។

Tottenham បានទាក់ទងមកកាន់ភ្នាក់ងាររបស់ Semenyo ព្រមជាមួយគម្រោងនៃការដាក់សំណើរ ៤០ លានផោនទៅកាន់ Bournemouth ផងដែរ ប៉ុន្តែត្រូវសមីខ្លួនបដិសេធខណៈ United, Manchester City និង Liverpool កំពុងតាមដាន Semenyo យ៉ាងយកចិត្តទុកដាក់ ទន្ទឹមនឹង Bournemouth បានកំណត់តម្លៃយ៉ាងហោចណាស់ 50 លានផោនប្រសិនបើក្លឹបណាមួយចង់ចុះហត្ថលេខាយកកីឡាករស្នូលរបស់ខ្លួន ។

គួររំលឹកថា Semenyo បានចូលរួម Bournemouth ពី Bristol City ក្នុងតម្លៃ ១០ លានផោនក្នុងខែមករា ឆ្នាំ ២០២៣ និងលេងបានសរុប ៩៣ ប្រកួតហើយសម្រាប់ Bournemouth រហូតមកទល់បច្ចុប្បន្ន ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង