
Real Madrid កំពុងពិចារណាអនុញ្ញាតឱ្យខ្សែបម្រើប្រយុទ្ធ Franco Mastantuono ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងទីផ្សារដោះដូរខែមករានេះ។ ការសម្រេចចិត្តនេះជាផ្នែកមួយនៃផែនការអភិវឌ្ឍរយៈពេលវែងសម្រាប់កីឡាករអនាគតរបស់ក្លឹប ខណៈដែលកីឡាករវ័យក្មេង រូបនេះ ចង់ទទួលបានឱកាសលេងឱ្យបានទៀងទាត់ ។
Mastantuono ត្រូវបានគេដឹងថា ចង់លេងឱ្យបានជាប់លាប់ ដើម្បីបង្កើនឱកាសរបស់ខ្លួនក្នុងការចូលរួម ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន មុនព្រឹត្តិការណ៍ World Cup ខាងមុខ។ ដោយសារតែការប្រកួតប្រជែងនាទីលេងនៅ Real Madrid មានភាពលំបាកខ្លាំង ដូច្នេះការចាកចេញជាបណ្តោះអាសន្នគឺជាជម្រើសដ៏សមស្របមួយ ដើម្បីជួយអភិវឌ្ឍទម្រង់លេងរបស់គេកាន់តែឆាប់រហ័ស។
ការខ្ចីជើងកីឡាកររូបនេះ នឹងត្រូវបំពេញលក្ខខណ្ឌតឹងរឹង។ ទាំងកីឡាករ និងក្លឹប Real Madrid ទាមទារថា ក្លឹបដែលខ្ចីជើង ត្រូវតែជាក្លឹបកម្រិតខ្ពស់ ដែលអាចផ្តល់តួនាទីសំខាន់ និងពេលវេលាលេងច្រើន ដល់ Mastantuono មិនមែនយកទៅ គ្រាន់តែទុកជាកីឡាករបម្រុងនោះទេ។ Real Madrid ចង់បានការធានាថា ការចាកចេញជាបណ្ដោះអាសន្ននេះ នឹងផ្តល់នូវឱកាសអភិវឌ្ឍន៍ និងបទពិសោធន៍នៅកម្រិតខ្ពស់បំផុតសម្រាប់ Mastantuono ៕
Source: Calciomercato
