
កីឡាករប្រណាំងរថយន្ត Yazeed Al-Rajhi ដែលជាម្ចាស់ការពារតំណែងជើងឯកការប្រកួត Dakar Rally របស់អារ៉ាប៊ីសាអូឌីត បានប្រឹងប្រែងជាខ្លាំងកាលពីថ្ងៃអាទិត្យម្សិលមិញសម្រាប់ដំណាក់កាលដំបូងនៅលើទឹកដីរបស់ខ្លួន ដោយជាប់ការពិន័យ ១៦នាទី ខណៈកីឡាករ X-Raid Mini Guillaume de Mevius បានដណ្តើមការនាំមុខ។
Al-Rajhi ត្រូវបានពិន័យដោយសារការខកខានបើកចូលទៅគោលដៅដែលបានកំណត់ និងការបន្ថែមល្បឿនខុសលក្ខខណ្ឌ ដែលធ្វើឱ្យរូបគេត្រូវតាមពីក្រោយកីឡាករសញ្ជាតិបែលហ្ស៊ិក ប៉ុន្តែការប្រណាំងនេះនៅសល់ ១២ ដំណាក់កាលបន្ថែមទៀត សម្រាប់ព្រឹត្តិការណ៍ដែលត្រូវរៀបចំក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ចំណែកកីឡាករ Nasser Al-Attiyah ដែលជាជើងឯក ៥ សម័យកាលរបស់ប្រទេសកាតា បានជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់ក្រុមប្រណាំងរថយន្ត Dacia Sandriders នៅពីក្រោយកីឡាករ de Mevius ៤០ វិនាទី។
ចំណែកកីឡាករសញ្ជាតិឆេក Martin Prokop ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ដែលបើកឱ្យក្រុម Orlen Jipocar បន្ទាប់ពីការប្រកួតប្រជែងចម្ងាយផ្លូវ ៣០៥ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ១៩០ ម៉ាយ ជុំវិញទីក្រុង Yanbu នៅលើឆ្នេរសមុទ្រក្រហម ហើយលទ្ធផលបន្ទាប់បានទៅកីឡាករ Mattias Ekstrom របស់ប្រទេសស៊ុយអែត ជាប់ចំណាត់ថ្នាក់ទី ៤ ដោយបើករថយន្ត Ford Raptor ។
សម្រាប់ការប្រណាំងម៉ូតូវិញ កីឡាករ Edgar Canet សញ្ជាតិអេស្ប៉ាញបានបន្តនាំមុខមិត្តរួមក្រុម KTM គឺកីឡាករ Daniel Sanders ដោយមិត្តរួមក្រុមទាំងពីរបានមកដល់ទីបន្តបន្ទាប់គ្នា ហើយកីឡាករអាមេរិក Ricky Brabec បានជាប់ចំណាត់ថ្នាក់លេខ ៣ បើកបរឱ្យក្រុមហ៊ុនម៉ូតូហុងដា។
ប្រភព៖
https://www.reutersconnect.com/discover/sports-visuals?id=tag%3Areuters.com%2C2026%3Anewsml_RW409104012026RP1%3A5