×

Man United និង Liverpool កំពុងប្រជែងគ្នាតាមប្រម៉ាញ់ខ្សែប្រយុទ្ធវ័យក្មេងម្នាក់របស់ Watford

Manchester United និង Liverpool ស្ថិតក្នុងចំណោមក្លឹបដទៃទៀតនៅលីគកំពូលអង់គ្លេស Premier League ដែលកំពុងតាមដានយ៉ាងដិតដល់លើខ្សែប្រយុទ្ធ Watford គឺកីឡាករ Othmane Maamma បន្ទាប់ពីគេបានបង្ហាញខ្លួនដ៏គួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះ។

កីឡាករវ័យ ២០ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ១គ្រាប់ក្នុងការបង្ហាញខ្លួន ១២ប្រកួត ដោយកំពុងក្លាយជាខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់របស់ Watford។

មិនត្រឹមតែជោគជ័យនៅកម្រិតក្លឹបប៉ុណ្ណោះទេ Maamma ក៏បានបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ ដោយគេបានឈ្នះពាន Golden Ball ក្នុងព្រឹត្តិការណ៍ U20 World Cup ជាមួយក្រុមជម្រើសជាតិម៉ារ៉ុក ដែលនេះ​ បានបង្ហាញថា គេពិតជាមានសមត្ថភាព និងទេពកោសល្យខ្ពស់ពិតប្រាកដមែន។ ក្រៅពី Manchester United និង Liverpool ក៏មានក្លឹប Newcastle United, Brighton, Brentford និង Sunderland ក៏កំពុងតាមដានភាពរីកចម្រើនរបស់គេផងដែរ។

សូមបញ្ជាក់ថា Watford បានទិញ Maamma ពីក្លឹប Montpellier នៅលីគលំដាប់ទី2 របស់បារាំង League 2 ក្នុងតម្លៃប្រហែល 1លានផោន កាលពីឆ្នាំមុន ហើយការផ្ទេរនេះកំពុងបង្ហាញថា Montpellier បានធ្វើការសម្រេចចិត្តទិញដ៏ឆ្លាតវៃជាទីបំផុត ខណៈដែលខ្សែប្រយុទ្ធជនជាតិម៉ារ៉ុករូបនេះ កំពុនទួលបានការចាប់អារម្មណ៍កាន់តែកើនឡើងជាបន្តបន្ទាប់៕

ប្រភព៖ TEAMtalk

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង